ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​អ្នក​និយម​ម៉ូតូធំ​អាច​ទិញ​​បង់​រំលស់​

10 ឆ្នាំ មុន

ម៉ូតូ​​ធំ​បាន​ក្លាយ​ជា​មិត្ត​សំឡាញ់​​ដ៏​អស្ចារ្យ​​របស់​ក្រុម​​មិត្ត​យុវវ័យ​នា​សម័យ​បច្ចុ​ប្បន្ន ដោយ​នៅ​ប្រទេស​កម្ពុជា និង​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ គេ​សង្កេត​ឃើញ​​មាន​កំណើន​​ប្រើ​ប្រាស់​​ម៉ូតូធំដែល​មាន​​តម្លៃ​​​ថ្លៃជាង​ម៉ូតូ​ធម្ម​តា ​សម្រាប់​ភាព​ស៊ី​វិល័យ​ទៅ​តាមកំណើន​​ជីវ​ភាព​របស់​ប្រជា​​ជន និង​ការ​រីក​ដុះដាល​សេវា​កម្ម​ឥណ​ទាន​ទិញ​ម៉ូតូ​ផងដែរ ។

​យើង​សូម​បង្ហាញ​​ម៉ូតូ​ធំ​ប្រភេទ​ YAMAHA FZ6R 2011 ​​កម្លាំង 600cc ជា​ម៉ូតូ​​ដែល​គេ​កំពុង​ពេញ​និយម​នៅលើ​ពិភព​លោក ។ តាម​ការ​ស្ទាប​ស្ទង់​ពីអ្នក​ធ្លាប់​ប្រើ​ប្រាស់​ម៉ូតូធំ​បាន​​​ឱ្យ​ដឹងថា  ម៉ូតូ​ប្រភេទ YAMAHA FZ6R 2011 កម្លាំង 600cc មានតម្លៃ​​ប្រហែល​៥.២០០ដុល្លារ ​ហើយ​លោក​អ្នក​អាចរក​ទិញ​បាន​តាម​គ្រប់​​ហាង​លក់​ម៉ូតូ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ អ្នក​ខ្វះខាត​ថវិកា​អាច​ប្រើ​ប្រាស់​សេវា​កម្ម​បង់​រំលស់​ជា​មួយធនា​គារ និង​គ្រឹះស្ថាន​ាមីក្រូ​ហិរញ្ញ​វត្ថុ​​មួយចំនួន​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានីភ្នំពេញ ដោយ​​​មិន​ចាំ​បាច់​បារម្ភ​ឡើយ ​គ្រាន់តែ​​អញ្ជើញ​​ទៅកាន់​ហាង​លក់​ម៉ូតូ​ដែល​មាន​ដាក់​ស្លាក​សញ្ញា «សហការ​» ជា​មួយ​ក្រុម​ហ៊ុន​, ​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ និង​ធនា​​គារ​ណា​មួយ​នោះ លោក​អ្នក​នឹង​ទទួល​​បាន​ការ​ណែនាំ​អំពី​សេវា​បង់​រំលស់​និង​ទទួល​បាន​ម៉ូតូ​ដោយ​មិន​លំបាក ៕