ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេហ្ស៊ីប​ ៈ កង​ទ័ព​ត្រៀម​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​មាន​ចលាចល​

11 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា​ បាន​ព្រមាន​ថា​ ​កង​ទ័ព​​នឹង​ចេញ​ធ្វើ​អន្តរាគមន៍​ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ផ្ទុះ​ឡើង​ក្នុងប្រទេស​ នា​ឱកាសប្រមូល​ផ្តុំ​មនុស្ស​ធ្វើ​បាតុ​កម្ម​នា​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​របស់​ពួក​ប្រឆាំង​ នឹង​ប្រធានាធិបតី​លោក​ ម៉ូហាម៉េដ​ ម័រស៊ី ។​

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អេហ្ស៊ីប​ កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា​ បាន​ព្រមាន​ថា​ ​កង​ទ័ព​​នឹង​ចេញ​ធ្វើ​អន្តរាគមន៍​ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ផ្ទុះ​ឡើង​ក្នុងប្រទេស​ នា​ឱកាសប្រមូល​ផ្តុំ​មនុស្ស​ធ្វើ​បាតុ​កម្ម​នា​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​របស់​ពួក​ប្រឆាំង​ នឹង​ប្រធានាធិបតី​លោក​ ម៉ូហាម៉េដ​ ម័រស៊ី ។​

រដ្ឋមន្ត្រី​រូប​នេះ​លោក​ អាប់​ដែល​ ហ្វាតាហ៍​អាល់​ ស៊ីសស៊ី​ ពេលជិតឈាន​ដល់​ខួប​លើក​ទី​មួយ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​ ម័រស៊ី​ ហើយ​បណ្តាប្រមុខ​ពួក​ប្រឆាំង​ទាម​ទារ​ឱ្យ​លោក​លាលែង​ចេញ​ពីតំណែង​ថ្លែង​ថា​ កង​ទ័ព​មាន​កាតព្វកិច្ច​ធ្វើ​អន្តរាគមន៍​ដើម្បី​រារាំង​អេហ្ស៊ីប​កុំ​ឱ្យ​ធ្លាក់​ចូល​ក្នុង​រូង​ងងឹត​មួយ​នៃ​ជម្លោះ​ និង​ចលា​ចល ។​ពួក​ប្រឆាំង​លោក​ ម័រស៊ី​ ដែល​ចោទប្រកាន់​រូប​លោក​ថា​ ដណ្តើម​យក​សមិទ្ធ​ផល​នៃ​បដិវត្តន៍​ឆ្នាំ​២០១១​ ដែល​បញ្ចប់​របប​លោក​ ហូសី្ឋ មូបា​រ៉ាក់ បាន​អំពាវ​នាវ​ឱ្យ​ប្រមូល​ផ្តុំ​មនុស្ស​យ៉ាង​ច្រើន​នា​ថ្ងៃ​ទី​៣០ មិថុនា​ខាងមុខ​នេះ​ ជាថ្ងៃ​ខួប​នៃ​ការ​ចូល​កាន់​តំណែង​របស់​លោក​ ម័រ​ស៊ី ។​

រដ្ឋមន្ត្រី​រូប​នោះ​អំពាវ​នាវ​ដល់​ពលរដ្ឋ​អេហ្ស៊ីប​ឱ្យ​ទុក​ការ​ខ្វែង​ទំនាស់​គ្នា​មួយ​ឡែក​សិន​ ​ដោយ​គូសបញ្ជាក់​ថា​ វា​ជា​កាតព្វ​កិច្ច​របស់​កង​ទ័ព​ដែល​ត្រូវ​រារាំង​ភាព​ជ្រួល​ច្របល់ ។​ លោក​ក៏​បាន​រិះ​គន់​ផង​ដែរ​ចំពោះ​អ្នក​ដែល​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នានា​ប្រឆាំង​កង​ទ័ព ។​
កាល​ពី​ថ្ងៃ​ទី​២១ មិថុនា​កន្លង​មក​នេះ​ សមា​ជិក​ម្នាក់​នៃ​ក្រុម​បងប្អូន​អ៊ិស្លាម​ជា​ចលនា​របស់​លោក​ ម័រស៊ី​ គឺ​លោក​ ម៉ូហាម៉េដ​ អាប់​ដែល​ ហ្វាតាហ៍​ហ្គីល​ បាន​រិះ​គន់​កង​ទ័ព​ក្នុង​ឱកាស​នៃ​ការ​ប្រមូល​ផ្តុំ​មនុស្ស​មួយ​រៀបចំ​ឡើង​ដោយ​ពួក​អ្នក​គាំទ្រ​លោក ម័រស៊ី ។​ រដ្ឋមន្ត្រី​ការពារ​ប្រទេស​និយាយថា​ ពួក​អ្នក​ដែល​ជឿ​ថា​ យើង​ធ្វើ​មិន​ដ​ឹង​មិន​ឮ​ចំពោះ​បណ្តា​គ្រោះ​ថ្នាក់​របស់​ប្រជា​ជន​អេហ្ស៊ីប​ពិត​ជា​យល់​ច្រឡំ​ហើយ ។​ យើង​នឹង​មិន​នៅ​ស្ងៀម​ឡើយ​ ពេល​ប្រទេស​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ក្នុង​អំពើ​ហិង្សា​ ៕​