ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត​នា​ចុងរដូវ​មានការ​ធ្លាក់​ចុះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ចុងរដូវ​នា​ឆ្នាំ​២០១៨​នេះ​គេ​សង្កេត​ឃើញ​តម្លៃ​ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត​មានការ​ធ្លាក់​ចុះ​បន្តិច ខណៈ​ការ​ដឹក​ចេញ​យក​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​ត្រូវ​បង់ថ្លៃ​សេវា​នៅ​ច្រក​ទ្វារ​ខាង​ខ្មែរ និង​នៅ​ខាង​ភាគី​ថៃ​ផង​ដែរ ។ ដូច្នេះ​ការ​ផលិត​កសិផល​ផ្លែស្វាយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ។ បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ធឿ​ន…

ខេត្ត​ប៉ៃលិន ៖ នៅ​ចុងរដូវ​នា​ឆ្នាំ​២០១៨​នេះ​គេ​សង្កេត​ឃើញ​តម្លៃ​ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត​មានការ​ធ្លាក់​ចុះ​បន្តិច ខណៈ​ការ​ដឹក​ចេញ​យក​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​ត្រូវ​បង់ថ្លៃ​សេវា​នៅ​ច្រក​ទ្វារ​ខាង​ខ្មែរ និង​នៅ​ខាង​ភាគី​ថៃ​ផង​ដែរ ។

ដូច្នេះ​ការ​ផលិត​កសិផល​ផ្លែស្វាយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ។ បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ធឿ​ន អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ម៉ៅ​ទិញ​ផ្លែស្វាយ​ពី​ម្ចាស់​ម្នាក់ ឈ្មោះ សៀន ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។ គាត់​បន្ត​ទៀត​ថា នៅ​ថ្ងៃនេះ​ជួល​កម្មករ​ឱ្យ​បេះ​ផ្លែស្វាយ​បាន​ចំនួន​ជាង​២​តោន​ហើយដោយ​កម្មករ​ម្នាក់​ជួល​ថ្លៃ​៤​ម៉ឺន​រៀល​ទាំង​បេះ និង​ច្រក​ដាក់​ថង់​ត្រៀម​ដឹកគោ​យន្ត​យក​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ ។

បើ​និយាយ​ពី​តម្លៃ​ផ្លែស្វាយ​នៅ​ពេល​នេះ​មានការ​ធ្លាក់​ចុះ​ជាង​នៅ​ដើមរដូវ​ដោយ​១​គីឡូក្រាម គាត់​ទិញ​ពី​ម្ចាស់​១​គីឡូក្រាម​តម្លៃ​៦​បាត (​ប្រាក់​ថៃ​) លុះ​យក​ទៅ​លក់​បាន​១​គីឡូ​៨​បាត (​ប្រាក់​ថៃ​) ។ ពេល​ខ្លះ​បើ​គាត់​បេះ​បាន​ផ្លែស្វាយ​ច្រើន​ទើប​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​នៅ​ប្រទេស​គេ ដោយ​មាន​ពេល​ខ្លះ​ខាតចុងខាតដើម ខណៈ​ឈ្មួញ​ថៃ​បន្ថោក​តម្លៃ​ខ្លាំង​ពេក ។

គាត់​បញ្ជាក់​ថា នៅ​ដើមរដូវ​ផ្លែស្វាយ​កែវ​រមៀត​អាច​លក់​បាន​រហូត​ដល់​១​គីឡូ​២០​ទៅ​២៥​បាត​ឯណោះ​តែ​ក៏​គេ​រើស​តាម​លេខ​ល្អ ឬ​ស្វាយ​អន់ ដោយ​បន្ទាប​តម្លៃ​តាម​នោះ​ដែរ ។ ទោះបីជា​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​គាត់​សង្កេត​ឃើញ​នៅ​តាម​ចម្ការ​នីមួយ​ៗ​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ដាំ​ដំណាំ​ផ្លែ​ស្វាយកែវរ​មៀតច្រើន ។

ដូច្នេះ​ហើយ​ទើប​តម្លៃ​ទីផ្សារ​ក៏​មានការ​ឡើង​ចុះ​ទៅ​តាម ពេលវេលា​មាន​ច្រើន ឬ​តិច​ផង​ដែរ ។ ប៉ុន្តែ​គាត់​ក៏​ចង់ឱ្យ​តម្លៃ​ទីផ្សារ​ផ្លែស្វាយ​មានការ​ថិ​ត​ថេរ​នៅ​ដដែល​មិន​ចង់ឱ្យ​ឈ្មួញ​ថៃ​ទម្លាក់​ចុះ​រហូត​ដល់​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ដាំ​ខាត ហើយ​ពេល​គេ​ទម្លាក់​គាត់​ក៏​បញ្ចុះតម្លៃ​បន្តបន្ទាប់​ដូច​គ្នា ។ លើស​ពី​នេះ​គាត់​ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ផ្សេង​ៗ​គ្នា​ព្រោះ​បើ​កសិករ​ដាំ​ដូច​ៗ​គ្នា​ច្រើន​ពេក​អាច​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​លក់ដូរ​ពេល​ដែល​ប្រមូល​ផល​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ