ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ភេរវកម្ម​នានា​នៅ​ក្រុង​ដាម៉ាស់​ស្លា.ប់​10​នាក់​

10 ឆ្នាំ មុន

ការ​វាយ​ប្រហារ​ភេរវ​កម្ម​៣​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​ក្រុង​ដាម៉ាស់​ បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាង​តិច​១០​នាក់​ក្នុង​ជម្លោះ​មួយ​រក​ទីបញ្ចប់​គ្មាន​ ដោយ​ក្នុង​ជម្លោះ​នេះ​ប្រធានា​ធិបតី​បារាំង​លោក​ហ្វ្រង់​ស្វ័រ​ ហូឡង់​ អំពាវ​នាវ​ដល់​ពួក​ប្រឆាំង​ឱ្យ​ប្រឈម​មុខ​ចំពោះ​ពួក​ជ្រុល​និយម​ ។

ការ​វាយ​ប្រហារ​ភេរវ​កម្ម​៣​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​ នៅ​ក្រុង​ដាម៉ាស់​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​១០​នាក់​ក្នុង​ជម្លោះ​មួយ​រក​ទីបញ្ចប់​គ្មាន​ ដោយ​ក្នុង​ជម្លោះ​នេះ​ប្រធានា​ធិបតី​បារាំង​លោក​ហ្វ្រង់​ស្វ័រ​ ហូឡង់​ អំពាវ​នាវ​ដល់​ពួក​ប្រឆាំង​ឱ្យ​ប្រឈម​មុខ​ចំពោះ​ពួក​ជ្រុល​និយម​ ។

នៅ​សង្កាត់​ MAZZE-86 ភាគ​ខាង​លិច​ក្រុង​ដាម៉ាស់​ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​ជា​ច្រើន​នាក់​ត្រូវ​របួស​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​បែក​១គ្រាប់​ ។ មុន​នេះ​មាន​ការ​វាយ​ប្រហារ​២​ទៀត​នៅ​សង្កាត់​ ROUKNEDDINB និង​សង្កាត់​ BAB MOUSSALA ក្រុង​ដាម៉ាស់​ ដែរ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៨​នាក់​ ។ នេះ​ជា​តួ​លេខ​ដែល​ផ្តល់​ដោយ​អង្គ​ការ​សិទ្ធិ​មនុស្ស​ស៊ីរី​ស្និទ្ធ​ពួក​ប្រឆាំង​ OSDH ។ ចំណែក​ក្រសួង​មហា​ផ្ទៃ​ស៊ីរី​គូស​បញ្ជាក់​ពី​មនុស្ស​ស្លាប់​១១​នាក់​ ក្នុង​នោះ​មាន​ពួក​អ្នក​វាយ​ប្រហារ​៦​នាក់​ ក្នុង​ការ​វាយ​ប្រហារ​ទាំង​២​នេះ​ ៕​