ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ស្មោះ​ត្រង់​ក្នុង​គ្រួសារ​» ​ជា​មូល​ដ្ឋាន​នៃសុភមង្គល​

11 ឆ្នាំ មុន

សុភមង្គល​​ក្នុង​គ្រួសារ​​ គឺជា​បំណង​ប្រាថ្នា​របស់ជន​គ្រប់​រូប​រស់​នៅ​ក្នុង​សង្គម និង​ពិភព​លោក​​មិន​ថា គ្រួសារ​ណា ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាង​ណា​នោះ​ទេ ​​គេ​តែង​តែ​ស្វែង​រក​ដ៏លំបាក​​បំផុត មាន​​គ្រួសារ​ខ្លះ​គេ​ដឹង​ពីគន្លឹះ​របស់វា ស្រាប់តែ​សុភមង្គល​​​មួយ​នេះ​កើតឡើង​ដោយ​មិន​បាច់​​ប្រឹង ម្យ៉ាង​សុភមង្គល​​​នេះ គឺ​ជា​ទ្រព្យ​​ផ្លូវចិត្ត​យ៉ាង​ពិសិដ្ឋ​ដែល​មិន​​អាច​ខ្វះបាន ប៉ុន្តែ​ទោះ​បី​ជា​​គ្រួសារ​ខ្លះ​​​កើត​មាន​​

សុភមង្គល​​ក្នុង​គ្រួសារ​​ គឺជា​បំណង​ប្រាថ្នា​របស់ជន​គ្រប់​រូប​រស់​នៅ​ក្នុង​សង្គម និង​ពិភព​លោក​​មិន​ថា គ្រួសារ​ណា ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាង​ណា​នោះ​ទេ ​​គេ​តែង​តែ​ស្វែង​រក​ដ៏លំបាក​​បំផុត មាន​​គ្រួសារ​ខ្លះ​គេ​ដឹង​ពីគន្លឹះ​របស់វា  ស្រាប់តែ​សុភមង្គល​​​មួយ​នេះ​កើតឡើង​ដោយ​មិន​បាច់​​ប្រឹង ម្យ៉ាង​សុភមង្គល​​​នេះ គឺ​ជា​ទ្រព្យ​​ផ្លូវចិត្ត​យ៉ាង​ពិសិដ្ឋ​ដែល​មិន​​អាច​ខ្វះបាន ប៉ុន្តែ​ទោះ​បី​ជា​​គ្រួសារ​ខ្លះ​​​កើត​មាន​​ដោយ​មិន​​បាច់​ប្រឹង​យ៉ាង​ណា​ក្តី  តែវា​មិន​ប្រាកដ​​ថា គ្រប់​ក្រុម​គ្រួសារ​សុទ្ធ​តែ​បង្កើត​បាន​​វា​នោះ​ទេ ។

ដើម្បីចូលរួម​ចំណែក​​ចែក​រំលែកបទ​ពិសោធន៍​​ដល់​​លោក​អ្នក​នូវ​គន្លឹះ​​មួយ​ចំនួន​​ដែល​​អាច​ជួយ​បង្កើត​​​សុភមង្គល​​ក្នុង​គ្រួសារ​​​បាន​នោះ លោក​ទ្រី ទៀង សព្វ​ថ្ងៃ​​​រស់​នៅ​ភូមិ​អូយ៉ូណាក់ ចម្ងាយ​១០០​គីឡូ​​ម៉ែត្រ​ភាគ​ខាង​​​ជើង​​ទី​ក្រុង​លីយ៉ុង ​ជា​ទី​ក្រុង​​ធំ​ទី៣ របស់​បារាំង ​បាន​ចូលរួម​​ជា​មួយ​​ទស្សនា​វដ្តី​មហា​​គ្រួសារ​បង្ហើប​​ពី​អាថ៌​កំបាំង​មួយ​ចំនួន​​ក្នុង​​ការ​កសាង​សុភមង្គល​​គ្រួសារ។ ​លោកបាន​មាន​ប្រសាសន៍​​ថា «ភាព​ស្មោះ​ត្រង់​​ក្នុង​គ្រួសារ» ជា​មូល​ដ្ឋានគ្រឹះ​​ធំ​ដំបូង​បង្អស់​នៃ​​សុភមង្គល​… ។ គ្រួសារ​​មួយ​កើត​ពី​ការ​ស្រឡាញ់​ វេញ​ត្របាញ់​និស្ស័យ​របស់​មនុស្ស​២​នាក់​ បើ​មិន​​យល់​ចិត្តគ្នា មិន​អាច​​ឈាន​ដល់​អាពាហ៍​ពិពាហ៍​បាន​​​ឡើយ មិនអាច​​រស់នៅជា​មួយគ្នា​យូរ​អង្វែង​ និង​មិនអាច​​មាន​សេច​ក្តី​សុខ​សុភមង្គល​ឡើយ។

លោក​ទ្រី  ទៀង លើក​ឡើង​ថា ការ​ស្រឡាញ់​គ្នា​ក្នុង​ស្ថាន​ភាព​​ស្នេហា​យុវ​វ័យ​ ​ក្រោយ​មក​បង្កើត​ទៅ​ជា​គ្រួសារ ​​ពី​ដំបូងៗ​មិន​ជា​អ្វីទេ ព្រោះ​កំពុង​ពេញ​ស្រឡាញ់ ប៉ុន្តែ​​នៅពេល​រស់​នៅ​ជាមួយ​គ្នា​យូរៗ​​ទៅ ​មិន​លែង​មាន​កំហុស ចាន​ក្នុង​រាវ មិន​លែង​ប៉ះ​ទង្គិច ហេតុ​​នេះ​វា​​ទាមទារ​ការ​អត់​ឱន​យោគ​​យល់​​គ្នា និងស្មោះ​ត្រង់​នឹង​រឹង​​រឹត​តែ​សំខាន់ ព្រោះ​បើ​កាល​ណា​មនុស្ស​បង្ហាញ​ទឹក​ចិត្ត​ស្មោះ​ត្រង់​រៀង​ខ្លួន​ហើយ គឺ​លែង​មាន​មន្ទិល… តែ​​កាល​ណា​លែង​មាន​មន្ទិល​ គឺ​លែង​មាន​បញ្ហា… ដូច្នេះ​ភាព​ស្មោះ​ត្រង់​  គឺជាមូល​ដ្ឋាន​គ្រឹះ​នៃ​សុភមង្គល​គ្រួសារ​។ ​ពេល​ដោះ​ស្រាយ​​បញ្ហា​គួរ​ចេះ​មូល​ចិត្ត​មូល​គំនិត​អធ្យា​ស្រ័យ​​គ្នា​ ​កុំ​មើល​​បំណាំ​ចាំ​តែ​ចាប់​កំហុស​​គ្នា បើ​ខុស​ត្រូវ​ចេះ​ទទួល​ស្គាល់​ការ​ពិត​​ហើយ​កែ​ប្រែ​ និង​សម្តែង​ភាព​ស្មោះ​ត្រង់​ជា​និច្ច ។

ជា​មួយគ្នា​នេះ​ដែរ លោក​ឃីម ​សុខ​ហេង ​​​ប្រិយ​មិត្ត Facebook ​ម្នាក់​ក៏​បាន​ចូល​រួមចំណែក​​ផង​ដែរ​ជុំវិញ​គន្លឹះ​កសាង​សុភមង្គល​គ្រួសារ​ថា គ្រួសារ​មួយ​គួរ​តែ ៖ ១-រស់នៅ​ប្រកប​ដោយ​ស្នាម​ញញឹម​ដាក់​គ្នា, ២-រស់​នៅ​ដោយ​គ្មាន​អំពើ​​ហិង្សា, ៣-ឱ្យ​តម្លៃគ្នា, ៤-​ចេះ​ទទួល​យក​គំនិត​គ្នា​ទៅ​វិញ​ទៅមក, ៥-យក​ចិត្តទុកដាក់​ចំពោះ​គ្នា, ៦-គោរពគ្រួសារ​​ទាំងសង​ខាង​​បង​ប្អូន និង​អ្នក​ជិត​ខាង, ៧-សាមគ្គី និង​សហ​​​ការ​ក្នុងគ្រួសារ៕