ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើដូច​ម្តេច ដើម្បី​កុំ​ឱ្យ​​សក់​​បែក​ចុង?

11 ឆ្នាំ មុន

សក់​គឺជា​ផ្នែកមួយ​​យ៉ាងសំខាន់ដែល​ជួយ​លើក​ទម្រង់​​មុខ​ក៏ដូចជាសម្រស់ ​របស់​មនុស្ស​ម្នាក់​ៗ ជាពិសេស​គឺស្ត្រី ប្រសិន​បើ​សក់​​​យើង​រលោង​ភ្លឺថ្លា ​ធ្ងន់​មិន​បែកចុង​ក៏​អាច​បញ្ជាក់​ពីសុខ​ភាព​របស់​​​​យើង​​បាន​ដែរ ​។ ​​ទោះជាយ៉ាងណា ​មាន​សុភាព​នារី​​មួយ​ចំនួន​តែង​ជួប​បញ្ហា​សក់​ ​បែក​ចុងដែល​​វា​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ​​ក្នុង​នោះ​ក៏​មាន​​កត្កា​ខ្លួន​ឯង​ផងដែរ ​(មនុស្ស​ជាអ្នក​ធ្វើ​ឱ្យសក់​បែក​

សក់​គឺជា​ផ្នែកមួយ​​យ៉ាងសំខាន់ដែល​ជួយ​លើក​ទម្រង់​​មុខ​ក៏ដូចជាសម្រស់ ​របស់​មនុស្ស​ម្នាក់​ៗ ជាពិសេស​គឺស្ត្រី  ប្រសិន​បើ​សក់​​​យើង​រលោង​ភ្លឺថ្លា ​ធ្ងន់​មិន​បែកចុង​ក៏​អាច​បញ្ជាក់​ពីសុខ​ភាព​របស់​​​​យើង​​បាន​ដែរ ​។ ​​ទោះជាយ៉ាងណា ​មាន​សុភាព​នារី​​មួយ​ចំនួន​តែង​ជួប​បញ្ហា​សក់​ ​បែក​ចុងដែល​​វា​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ​​ក្នុង​នោះ​ក៏​មាន​​កត្កា​ខ្លួន​ឯង​ផងដែរ ​(មនុស្ស​ជាអ្នក​ធ្វើ​ឱ្យសក់​បែក​ចុង)។ មានវិធី​ខ្លះៗ​ដើម្បីលុបបំបាត់​សក់​បែក​ចុង​ ឬ​ទប់​ស្កាត់​កុំ​ឱ្យ​កើតមាន​បន្ត​ ។ ​ចូរ​សាក​ល្បង​នូវ​វិធីសាស្ត្រ​ដូច​ខាង​​ក្រោម​នេះ ៖

១-ចូរ​តម្រឹម​សក់ដោ​យ​ប្រើ​កន្ត្រៃ​ដែល​មុត​និង​សម្រាប់​តែ​កាត់សក់ ៖

ការច្រឹប​តម្រឹម​​សក់​របស់​អ្នក​ឱ្យ​បាន​ទៀង​ទាត់​រៀង​រាល់​៦​ទៅ​៨​សប្តាហ៍​ម្តង ​ដោយ​ប្រើ​កន្ត្រៃ​កាត់​សក់​យ៉ាងមុត​គឺជា​​វិធី​សាស្ត្រ​​ទប់ស្កាត់​សក់​បែក​ចុង​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ ។​​

២-​ចូរ​កាត់​ច្រឹប​ចុងសក់​ឱ្យ​ត្រង់​ ៖

ក្រៅពី​ការ​ប្រើ​ប្រាស់​កន្ត្រៃ​ដ៏​មុត ​ទិស​ដៅ​នៃការ​កាត់​តម្រឹម​ក៏​សំខាន់​ណាស់​ដែរ ​។ ​ចូរកាត់​សក់​ឱ្យ​ត្រង់​និងស្មើដៃ​ ដ្បិត​ការកាត់​មិន​ស្មើ​​ដៃ និង​វៀច​​អាច​​បង្កើន​ការបែក​ចុង​បន្ថែម​ទៀត ។

៣-ចៀសវាង​កាត់​តម្រឹម​ពេល​សក់​សើម ៖

អ្នក​អាច​កាត់​តម្រឹមបាន​ក្នុង​ពេល​ដែល​សក់​ស្ងួត​ប៉ុណ្ណោះ​ ។​ មនុស្ស​មួយ​ចំនួន​ចូល​ចិត្ដ​ធកាត់​សក់​​ ក្នុង​ពេល​សក់​កំពុង​សើម​​ ព្រោះវាមិនហុយ និងរសាត់ តែ​ពួក​គេ​មិន​ដឹង​ថា​ ទង្វើ​របស់​ខ្លួន​នោះ​ អាច​នាំ​ឱ្យ​សក់​ពួ​កគេ​បែក​ចុង​ទេ​ ។​ ចូរ​គិត​ស្រមៃ​នៅ​ពេល​ដែល​អ្នក​កាត់​ក្រដាស​សើម​ តើ​អ្នក​ជួប​បញ្ហា​បែប​ណា?​ ​

៤-​ចូរ​ចៀស​វាង​កុំ​ឱ្យ​សក់​ត្រូវ​កម្ដៅ​ខ្លាំង ៖​

ជា​រឿយ​ៗ​កម្ដៅ​គឺ​ជា​បុព្វហេតុ​សំខាន់​ ​បណ្ដាល​ឱ្យ​សក់​មាន​របួស​នាំ​ទៅ​រក​ការ​បែក​ចុង​ ។​ ​បន្ថែម​ពី​លើ​នេះ​ កម្ដៅ​ជា​បណ្ដោះ​អាសន្ន​បាន​បំផ្លាញ​រចនា​​សម្ព័ន្ធ​ប្រូតេ​អីុន​របស់​សក់​ដែល​មាន​នាទី​ទ្រទ្រង់​តុល្យ​ភាព​សំណើម។​ ឯ​ការ​ប្រើ​ឧបករណ៍​ផ្លុំ​កៀប​សក់ ឬ​សម្ងួត​សក់​ជា​រឿយ​ៗ​ ក៏​គួរ​តែ​ចៀស​វាង​ដែរ​។​

៥-​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សារ​ធាតុ​​គីមី​ ៖

ការ​ប្រើ​សារធាតុ​គីមី​ ដើម្បី​ប្ដូរ​ពណ៌​សក់​ ឬ​ថ្នាំ​លាប​ពន្លា​សក់​ច្រើនពេក​ ក៏​អាច​បណ្ដាល​ឱ្យ​ខូច​សក់​បាន​ដែរ​ ជា​ពិសេស​នៅពេល​ដែល​ថ្នាំ​ទាំង​នោះ​ជ្រាប​ចូល​ជ្រៅ​ទៅ​ក្នុង​ស្បែក​គល់​សក់​។​ក្នុង​ពេល​ដែល​ថ្នាំ​លាប​ទាំង​នេះ​ ជ្រាបចូល​ជ្រៅ​វា​នឹង​បំផ្លាញ​ស្បែក​គល់​សក់​នាំ​ឱ្យ​វា​ចុះ​ខ្សោយ​ ហើយ​ទី​បំផុត​ធ្វើ​ឱ្យ​សក់​បែក​ចុង​ ៕​ ​