ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុនស្មាត​ហ្វូន​ល្បី​នៅ​តៃវ៉ាន់​​​បង្កើត​​តម្លៃទាប​ប្រកួត​ប្រជែង​

11 ឆ្នាំ មុន

អ្នកលេងស៊េរី​ទូរស័ព្ទ​​ស្មាតហ្វូន​​ផ្លាស់​ប្តូរ​ទៅ​តាម​ម៉ូដ​តាម​ម៉ាក​អាប់​ដេត​កម្ម​វិធី​ថ្មីៗ​​ ទោះ​ជា​តម្លៃ​ខ្ពស់​​គួរ​សម​ក៏​​មិន​ជា​បញ្ហា​… ប៉ុន្តែអ្នក​មានជីវ​​ភាព​ខ្សត់​ខ្សោយ​​ពិត​ជា​មិន​អាច​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​តម្លៃ​ខ្ពស់​បាន​ឡើយ ដូច្នេះ​ហើយ​​ទើបថ្មីៗ​​នេះ​ក្រុម​ហ៊ុន​ទូរគមនា​គមន៍ Taiwan Mobile ដែល​ជា​អ្នក​ផលិត​​ស្មាត​ហ្វូន​ខ្លាំង​មួយ​ដែរ​នេះ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា ខ្លួន​បាន​ចាប់​ដៃ​​ជា​មួយ​នឹង​ក្រុម​ហ៊ុន​​​

អ្នកលេងស៊េរី​ទូរស័ព្ទ​​ស្មាតហ្វូន​​ផ្លាស់​ប្តូរ​ទៅ​តាម​ម៉ូដ​តាម​ម៉ាក​អាប់​ដេត​កម្ម​វិធី​ថ្មីៗ​​ ទោះ​ជា​តម្លៃ​ខ្ពស់​​គួរ​សម​ក៏​​មិន​ជា​បញ្ហា​… ប៉ុន្តែអ្នក​មានជីវ​​ភាព​ខ្សត់​ខ្សោយ​​ពិត​ជា​មិន​អាច​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​តម្លៃ​ខ្ពស់​បាន​ឡើយ ដូច្នេះ​ហើយ​​ទើបថ្មីៗ​​នេះ​ក្រុម​ហ៊ុន​ទូរគមនា​គមន៍ Taiwan Mobile ដែល​ជា​អ្នក​ផលិត​​ស្មាត​ហ្វូន​ខ្លាំង​មួយ​ដែរ​នេះ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា ខ្លួន​បាន​ចាប់​ដៃ​​ជា​មួយ​នឹង​ក្រុម​ហ៊ុន​​​ផ្គត់​​ផ្គង់ Foxconn ដើម្បី​ផលិត​ស្មាត​ហ្វូន​ដាក់​តម្លៃ​ទាប​ប្រកួត​ក្នុងទីផ្សារ​អន្តរ​ជាតិ​។

ក្រុម​ហ៊ុន​ទាំង​២​ខាង​លើ​នេះ នឹង​ផលិត​ស្មាត​ហ្វូន​មានអេក្រង់​ទំហំ​៤,៣​អីុញ​មាន​អង្គ​ប្រតិ​បត្តិ​ការ 1GHz Dual-core ​និង​ប្រើ​ប្រាស់​ប្រព័ន្ធ​​ដំណើរ​ការ Android 4.1 Jelly Bean ព្រម​ទាំង​​មាន​​កាមេរ៉ា​ទំហំ​៥​មេហ្គា​ភិច​សែល ដែល​មាន​តម្លៃ​​ទាប​អាចឱ្យ​អ្នក​ខ្សត់​​ខ្សោយ​​ទិញ​ប្រើ​ប្រាស់​បាន​ ។ ស្មាត​ហ្វូន​នេះ​គ្រោង​នឹង​ដាក់​លក់​​នៅ​​ពាក់​កណ្តាល​ខែកក្កដា ឆ្នាំ​២០១៣ ​ក្នុង​តម្លៃ​ប្រហែល​​១៣៣​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ គួរ​បញ្ជាក់ថា ​​ក្រុម​ហ៊ុន Foxconn បាន​ធ្វើ​សកម្ម​ភាព​ខ្លាំង​ក្លា​​លើផលិត​​ស្មាត​ហ្វូន​សម្រាប់​​ក្រុម​ហ៊ុន​ស្មាត​ហ្វូន​ធំៗ​ ជា​ពិសេស​គឺ Apple ៕