ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​ខ្លាំង​របស់​ចិន​លើ​បញ្ហា​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​

11 ឆ្នាំ មុន

តើ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​មួយ​របស់​ចិន​ចំពោះ​សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ជើង​របស់​ប្រទេស​នេះ​ដែរ​ឬទេ​ ? ប្រភព​មួយ​របស់​ អ.ស.ប​ លាត​ត្រដាង​ថា​ មាន​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​យ៉ាង​ដុំ​កំភួន​មួួយ​ពី​សំណាក់​ប្រទេស​ចិន​ លើ​បញ្ហា​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ និង​ថា​ចំណុច​២​ដែល​ពុំ​ទាន់​សម្រេច​បាន​បើ​គ្មាន​ការ​ព្រម​ព្រៀង​របស់​ចិន​ ត្រូវ​បាន​ដោះ​ស្រាយ​ហើយ​នា​ពេល​ថ្មីៗ​នេះ​ ។ ចំណុច​ទាំង​

តើ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​មួយ​របស់​ចិន​ចំពោះ​សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ជើង​របស់​ប្រទេស​នេះ​ដែរ​ឬទេ​ ? ប្រភព​មួយ​របស់​ អ.ស.ប​ លាត​ត្រដាង​ថា​ មាន​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​យ៉ាង​ដុំ​កំភួន​មួួយ​ពី​សំណាក់​ប្រទេស​ចិន​ លើ​បញ្ហា​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ និង​ថា​ចំណុច​២​ដែល​ពុំ​ទាន់​សម្រេច​បាន​បើ​គ្មាន​ការ​ព្រម​ព្រៀង​របស់​ចិន​ ត្រូវ​បាន​ដោះ​ស្រាយ​ហើយ​នា​ពេល​ថ្មីៗ​នេះ​ ។ ចំណុច​ទាំង​២​នោះ​ទាក់​ទិន​ដល់​ការ​ពង្រឹង​បុគ្គ​លិក​នៃ​ក្រុម​អ្នក​ជំនាញ​ការ​នៅ​អម​គណៈ​កម្មា​ធិការ​ដាក់​ទណ្ឌ​កម្ម​របស់​ អ.ស.ប​ ប្រឆាំង​កូរ៉េ​ខាង​ជើង​ បន្ទាប់​មក​គឺ​ការ​លាត​ត្រដាង​ជា​សាធា​រណៈ​នូវ​បញ្ជី​នៃ​ទណ្ឌ​កម្ម​ បន្ថែម​ទៀត​ និង​របាយ​ការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ការ​ ។

គណៈ​កម្មា​ធិ​ការ​ដាក់​ទណ្ឌ​កម្ម​រួម​មាន​ តំណាង​១៥​រូប​ របស់​បណ្តា​ប្រទេស​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប​ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក​ ចិន​ រុស្សុី​ អង់​គ្លេស​ បារាំង​ សម្រាប់​សមា​ជិក​អចិន្ត្រៃយ៍​ និង​ប្រទេស​ជា​សមា​ជិក​មិន​អចិន្ត្រៃយ៍​ ក្នុង​នោះ​មាន​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​ ។​

កាយ​វិការ​នេះ​នឹង​អាច​ចាត់​ទុក​ថា​ ជា​ការ​ផ្លាស់​ប្តូរ​មួយ​នៃ​ឥរិយា​បថ​របស់​ចិន​ ដែល​ជា​ប្រពៃណី​តែង​តែ​អកម្ម​ចំពោះ​ទណ្ឌ​កម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ ហើយ​ជួន​កាល​ចេញ​មុខ​ប្រឆាំង​ថែម​ទៀត​ផង​ ។ ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់​ ម៉្យាង​ទៀត​ថា​ ប្រធា​នា​ធិបតី​ចិន​ លោក​ ស៊ី​ ជីន​ពីង​ បាន​និយាយ​បង្ក្រាប​មេ​ដឹក​នាំ​វ័យ​ក្មេង​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុង​អ៊ុន​ ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រធានា​ធិបតី​អាមេរិក​ លោក​ បារ៉ាក់​ អូបាម៉ា​ ទៀត​ផង​ ។

ប្រភព​ អ.ស.ប​ អះ​អាង​ថា​ មាន​សំណើ​មួយ​ឱ្យ​បន្ថែម​បុគ្គ​លិក​ម្នាក់​ក្នុង​គណៈ​កម្មា​ធិការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ ដើម្បី​ឱ្យ​គណៈ​កម្មា​ធិការ​នោះ​មាន​សមា​ជិក​៨​រូប​ ដូច​គណៈ​កម្មា​ធិ​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​អុីរ៉ង់​ ហើយ​ចិន​បាន​យល់​ស្រប​ដែល​នឹក​ស្មាន​មិន​ដល់​ទៀត​ផង​ ។ ក្រោយ​ការ​យល់​ស្រប​នេះ​ គណៈ​កម្មា​ធិ​ការ​ដាក់​ទណ្ឌ​កម្ម​ នឹង​ជ្រើស​រើស​អ្នក​ជំនាញ​ការ​ម្នាក់​របស់​ប្រទេស​អាហ្វ្រិក​ណា​មួយ​សម្រាប់​បំពេញ​ជូរ​គណៈ​កម្មា​ធិការ​ដាក់​ទណ្ឌ​កម្ម​ ។ នោះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ ចិន​ចាប់​អារម្មណ៍​ចំពោះ​សំណុំ​រឿង​ដាក់​ទណ្ឌ​កម្ម​ ហើយ​ធ្វើ​សកម្ម​ភាព​កាន់​តែ​ខ្លាំង​ឡើង​ ។

ទាក់​ទិន​ដល់​ការ​លាត​ត្រដាង​ជា​សាធារណៈ​នូវ​បញ្ជី​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​ និង​របាយ​ការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ការ​ចិន​អះ​អាង​ថា​ ចិន​ក៏​យល់​ព្រម​លើ​បញ្ហា​នោះ​ដែរ​ រួច​អាច​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​ផង​ ។ បញ្ជី​ទណ្ឌ​កម្ម​បន្ថែម​ និង​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​ដាក់​ទណ្ឌ​កម្ម​ពិត​ណាស់​ពុំ​អាច​ចេញ​ផ្សាយ​ជា​សាធារណៈ​ជាមួយ​ការ​យល់​ព្រម​របស់​ចិន​នោះ​ទេ​ ។ ប្រភព​មួយ​ទៀត​របស់​ អ.ស.ប​ បាន​វិភាគ​លើ​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​របស់​ចិន​ថា​ ប្រការ​នេះ​ពុំ​អាច​និយាយ​ថា​ បណ្តា​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​បន្ថែម​អាច​អនុម័ត​ក្នុង​ពេល​ភ្លាមៗ​ឡើយ​ ទោះ​បី​មាន​ការ​យល់​ព្រម​​របស់​ចិន​ ឱ្យ​មាន​ការ​លាត​ត្រដាង​ ប៉ុន្តែ​ជាមួយ​ការ​ផ្លាស់​ប្តូរ​ឥរិយា​បថ​នោះ​ ការ​អនុម័ត​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ក្លាយ​ទៅ​ជា​អាច​ទៅ​រួច​ ៕​