ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពឃុំពង្រអំណោយ​គណបក្សប្រជាជន​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ​​អគារ​មណ្ឌល​សុខ​ភាព​មួយ​ខ្នង​មាន​៧​បន្ទប់ ស្ថិតនៅក្នុងឃុំពង្រ ស្រុក​បារាយណ៍ ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី២២ ​មិថុនា ក្រោម​អធិបតី​ភាព​លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ ។ ចូល​រួម​​ក្នុង​ពិធី​​នោះ​មាន​​លោក ទែន រតនា ប្រធាន​គណៈ​ពង្រឹង​ឃុំ​ពង្រ ព្រម​​ទាំង​សមា​ជិក សមា​ជិកា​គណ​បក្ស​ប្រជា​

ខេត្ត​កំពង់​ធំ​ ៖ ​​អគារ​មណ្ឌល​សុខ​ភាព​មួយ​ខ្នង​មាន​៧​បន្ទប់ ស្ថិតនៅក្នុងឃុំពង្រ ស្រុក​បារាយណ៍ ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី២២ ​មិថុនា ក្រោម​អធិបតី​ភាព​លោក​ ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​បារាយណ៍ ។ ចូល​រួម​​ក្នុង​ពិធី​​នោះ​មាន​​លោក ទែន រតនា ប្រធាន​គណៈ​ពង្រឹង​ឃុំ​ពង្រ ព្រម​​ទាំង​សមា​ជិក សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រមាណជិត​៥.០០០នាក់ ។   

គួរ​បញ្ជាក់​ថា ​អគារ​មណ្ឌល​សុខ​ភាព​នេះ​​គឺ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​ ថោង ខុន និង​លោក​ ទែន រតនា ដែល​សរុប​ថវិកា​សាង​សង់​​អស់​ប្រមាណ​៥​ម៉ឺនដុល្លារអាមេរិក ។ មាន​ប្រសាសន៍​នាឱកាសនោះ លោក​ ថោង ខុន ​​​​បាន​លើក​ឡើង​ថា សមិទ្ធ​ផល​ដែល​​ដាក់​សម្ពោធ​​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​នេះ គឺ​ជា​ចំណែក​មួយ​នៃ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​របស់​គណបក្សប្រជាជនកម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គមហាទាំង៣ ​​​។ សមិទ្ធ​ផល​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​​ដោយ​មិន​ប្រកាន់​និន្នាការ​នយោ​បាយ​​ឡើយ បើ​ទោះ​​បី​ជា​សមិទ្ធផល​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក៏​ដោយ ៕