ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​ម៉ូតូ​បើក​កៀរ​រថយន្ត​ឡិចស៊ីស​​RX330​ធ្លាក់​កាង​មុខ​ហើយ​ជ្រុល​ទៅ​បុក​ស្រ្តី​ម្នាក់​កំពុង​ជិះ​កង់​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ បុរស​​ម្នាក់​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​​​កង់​បី​ ពណ៌ក្រហម មួយ​គ្រឿង​យ៉ាង​លឿន​ជ្រុលទៅ​កៀរ​រថ​យន្ត​​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ទឹក​ប្រាក់ ដែលកំពុង​ចត​នៅ​ស្ងៀម​ធ្លាក់​កា​ង​មុខ​ ហើយ​​បន្ត​ទៅ​បុកស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​ពី​ក្រោយ​ពេញ​ទំហឹ​ង​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលាម៉ោង​៦និង​១០នាទី​ យប់​ថ្ងៃទី​​២៣ មិថុនា ២០១៣ តាម​បណ្ដោយ​​វិថី​សហព័ន្ធ​រុស្ស៊ី ទល់មុខ​មណ្ឌល​កម្សាន្ត​វ៉ត​ធឺ​ផាក ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា រ៉ឺម៉ក​ម៉ូតូ​​ដែលបង្កគ្រោះ​ថ្នាក់ចរាចរណ៍​ខាង​លើ​នេះ​ដោយសារ​អ្នក​បើ​ក​បរ​បើកវ៉ា​រថយន្ត​មួយ​ក៏​ជ្រុលទៅ​បុក​បង្កឱ្យ​មាន​គ្រោះ​ថ្នាក់​យ៉ាង​​ដូច្នេះ​៕