ខេត្តកោះកុង ៖ លោកបណ្ឌិត ហេងវុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី និងជាប្រធានក្រុមការងារចុះជួយស្រុកគិរីសាគរ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន៧៦នាក់ និងសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ កាលពីវេលាព្រឹកថ្ងៃទី២៣ មិថុនា ២០១៣ ស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ។
នៅក្នុងពិធីនោះ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅស្រុកគិរីសាគរ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀងទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការដឹកនាំប្រទេសកម្ពុជាឱ្យឆ្ពោះទៅរកការអភិវឌ្ឍន៍ជឿនលឿនថែមទៀតនៅក្នុងពិភពលោក ។
បន្ទាប់ពីពិធីនេះរួច លោកបណ្ឌិត និងក្រុមការងារ ក៏នាំយកនូវវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិក១១១នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល និងសារុង១ , លោកគ្រូអ្នកគ្រូ៣០នាក់ម្នាក់ៗ ថវិកា២ម៉ឺនរៀល និងសារុង១, គណៈកម្មការចុះជួយឃុំកោះស្តេច២០ម៉ឺនរៀល និងឃុំភ្ញីមាស២០ម៉ឺនរៀល, កងរាជអាវុធហត្ថស្រុក១៥ម៉ឺនរៀល, នគរបាលស្រុក១៥ម៉ឺនរៀល, អ្នកភូមិ១០គ្រួសារ មួយគ្រួសារទទួលបាន១ម៉ឺនរៀល និងសារុង១ ព្រមទាំងសម្ភារមួយចំនួនប្រគេនដល់វត្តប៉ើយជប៉ុន គិតជាទឹកប្រាក់១៣២ដុល្លារ ព្រមទាំងថវិកា២ពាន់ដុល្លារ សម្រាប់គណបក្សប្រជាជនកម្ពុជាស្រុកផងដែរ ៕
ចែករំលែកព័តមាននេះ