ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ហាយឡែនឌ័រ​បុក​រនាំង​ដែក​បាក់​4ផ្ទាំង​បើក​រត់​បាត់​សល់​ស្លាកលេខ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ រថយន្ដ​ម៉ាក​ហាយឡែន​ឌ័រ​ ពណ៌ខ្មៅ​ មួយ​គ្រឿង​បើក​បោះ​ពួយ​ជ្រុល​បុក​រនាំង​ដែក​ចែក​ផ្លូវ​នៅ​តាម​មហាវិថី​សហព័ន្ធ​រុស្សុី​ បណ្ដាល​ឱ្យ​បាក់​ចំនួន​៤​ផ្ទាំង​ រួច​ព្យាយាម​បើក​រត់​រហូត​ដល់​មុខផ្សារ​ទឹក​ថ្លា​ ក្នុង​សង្កាត់​ទឹកថ្លា​ ក៏​ធ្លាក់​កាង​រថយន្ដ​ជាមួយ​នឹង​ស្លាក​លេខ​ ភ្នំពេញ​2M-1241 ។​ ទោះ​បី​ជា​បែប​ណា​រថយន្ដ​បើក​គេច​បាត់​ស្រមោល​ ។​ គ្រោះ​ថ្នាក់​រថយន្ដ​បុក​រនាំង​ដែក​

រាជធានីភ្នំពេញ​ ៖​ រថយន្ដ​ម៉ាក​ហាយឡែន​ឌ័រ​ ពណ៌ខ្មៅ​ មួយ​គ្រឿង​បើក​បោះ​ពួយ​ជ្រុល​បុក​រនាំង​ដែក​ចែក​ផ្លូវ​នៅ​តាម​មហាវិថី​សហព័ន្ធ​រុស្សុី​ បណ្ដាល​ឱ្យ​បាក់​ចំនួន​៤​ផ្ទាំង​ រួច​ព្យាយាម​បើក​រត់​រហូត​ដល់​មុខផ្សារ​ទឹក​ថ្លា​ ក្នុង​សង្កាត់​ទឹកថ្លា​ ក៏​ធ្លាក់​កាង​រថយន្ដ​ជាមួយ​នឹង​ស្លាក​លេខ​ ភ្នំពេញ​2M-1241 ។​ ទោះ​បី​ជា​បែប​ណា​រថយន្ដ​បើក​គេច​បាត់​ស្រមោល​ ។​ គ្រោះ​ថ្នាក់​រថយន្ដ​បុក​រនាំង​ដែក​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣​ មិថុនា​ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សុី ក្នុង​សង្កាត់​ផ្សារដេប៉ូ​ទី​៣​ ខណ្ឌ​ទួលគោក​ ។​

សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ដ​ម៉ាក​ហាយឡែន​ឌ័រ​ ពណ៌ខ្មៅ​មួយគ្រឿង​បើក​តាម​មហាវិថី​សហព័ន្ធ​រុស្សុី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ ពេលធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ ហួស​ស្ដុប​វត្ដ​នាគវន្ដ​ស្រាប់តែ​រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ជ្រុល​បុក​រនាំង​ដែក​ បណ្ដាល​ឱ្យ​បាក់​ចំនួន​៤​ផ្ទាំង​​​ ។​ បន្ទាប់​ពី​បុក​រនាំង​ដែក​ ហើយ​រថយន្ដ​បើក​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ ​រហូត​ទៅ​ដល់​មុខ​ផ្សារ​ទឹកថ្លា​ ក៏​ធ្លាក់​កាង​ខាង​មុខ​ តែ​​រថយន្ដ​នៅ​តែ​បើក​រត់​គេច​បាត់​ ។​ កាង​រថយន្ដ​ដែល​មាន​ស្លាក​លេខ​ត្រូវ​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​យក​ទៅ​រក្សា​ទុក​ ដើម្បី​ស្រាវជ្រាវ​រកម្ចាស់​រថយន្ដ​ឱ្យ​ចូល​ខ្លួន​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕​