មុននេះបន្តិចប៉ូលិសផ្ទុះអាវុធ៣គ្រាប់បង្ក្រាបជនសង្ស័យម្នាក់ទាញកាំភ្លើងប្រុងបាញ់តដៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅវេលាមុននេះបន្តិចប្រហែលម៉ោង៤និង០០នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌដង្កោបានដេញតាមប្រមាញ់ជនសង្ស័យម្នាក់ តែនៅមិនទាន់ដឹងច្បាស់ថា ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីនៅឡើងនោះទេ ហើយជនសង្ស័យរូបនោះមានកាំភ្លើងថែមទៀតបំរុងនឹងបាញ់តដៃជាមួយសមត្ថកិច្ចតែត្រូវកម្លាំងសមត្ថកិច្ចបាញ់ចំនួន៣គ្រាប់ត្រូវចំជើងជនសង្ស័យចំនួន១គ្រាប់បណ្តាលឱ្យបាក់ជើងនៅនឹងកន្លែងតែម្តង…
តាមសេចក្តីរាយការណ៍បន្តថា ការដេញជនសង្ស័យរូបនោះមិនដឹងកម្លាំងសមត្ថកិច្ចប្រមាញ់តាំងពីចំណុចណានោះទេ តែរហូតមកដល់ចំណុចទល់មុខផ្សារដីថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ស្រាប់តែជនសង្ស័យដកកាំភ្លើងបំរុងរកបាញ់តដៃជាមួយនឹងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចក៏បានបាញ់ចំនួន៣គ្រាន់តែត្រូវជនសង្ស័យ១គ្រាប់បាក់ជើង និងធ្វើការឃាត់ខ្លួនភ្លាមៗ ។ ព័ត៌មានលម្អិលបន្ថែម កោះសន្តិភាព នឹងផ្សាយជូនបន្តនៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ