ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ធ្លាក់​ជ្រោះ​ស្លាប់​13​នាក់​របួស​32​នាក់​

12 ឆ្នាំ មុន

យ៉ាង​ហោច​មាន​អ្នក​ស្លាប់​១៣​នាក់​ និង​៣២​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ជន​ជាតិ​រ៉ូម៉ានី​ ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដ៏​ជ្រៅ​ក្នុង​ប្រទេស​ម៉ុង​តេណេ​ហ្គ្រោ​កា​ល​ពី​ថ្ងៃទី​២៣ មិថុនា​ ។ ប្រភព​ពី​ទីភ្នាក់​ងារ​បរទេស​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​ផ្សាយ​ឱ្យ​ដឹងថា​ លោក រ៉ា​ស្កូ​ ខុន​ជេវិច​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ប្រទេស​ម៉ុង​តេណេហ្គ្រោបាន​ថ្លែង​ថា​ រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ជន​ជាតិ

យ៉ាង​ហោច​មាន​អ្នក​ស្លាប់​១៣​នាក់​ និង​៣២​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ជន​ជាតិ​រ៉ូម៉ានី​ ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដ៏​ជ្រៅ​ក្នុង​ប្រទេស​ម៉ុង​តេណេ​ហ្គ្រោ​កា​ល​ពី​ថ្ងៃទី​២៣ មិថុនា​ ។ ប្រភព​ពី​ទីភ្នាក់​ងារ​បរទេស​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​ផ្សាយ​ឱ្យ​ដឹងថា​ លោក រ៉ា​ស្កូ​ ខុន​ជេវិច​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ប្រទេស​ម៉ុង​តេណេហ្គ្រោបាន​ថ្លែង​ថា​ រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ជន​ជាតិ​រ៉ូម៉ានី​ចំនួន​៤៥​នាក់​ បាន​ធ្លាក់​ចូល​ក្នុង​ជ្រោះ​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ធានី​ប៉ុដ​ហ្គោ​រីកា​ប្រហែល​៣០​គីឡូ​ម៉ែត្រ ។​

រថយន្ត​ក្រុង​ខាង​លើ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​រ៉ូម៉ានី​ឆ្ពោះ​ទៅ​ឆ្នេរ​សមុទ្រ​អេ​ឌ្រៀទិក​ប្រទេស​ម៉ុង​តេណេហ្គ្រោ ។​ ប៉ូលិស​នៅ​ក្នុង​ប្រទេស​នេះ​ឱ្យ​ដឹង​ថា​ រថយន្ត​ក្រុង​បាន​ជ្រុលធ្លាក់​ពី​លើ​ស្ពាន​ឆ្លង​ទន្លេ​ម៉ូរ៉ា​ហ្គា​ ខណៈ​ពេល​កំពុង​មាន​ព្យុះ​ភ្លៀង​ចូល​ទៅ​ក្នុង​ជ្រោះ​ជម្រៅ​ប្រហែល​៤០​ម៉ែត្រ​ ។​ ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ប្រើ​ឧទ្ធម្ភាគ​ចក្រ​ធ្វើ​ការ​ជួយ​សង្គ្រោះ​ក្នុង​ឧបទ្ទវ​ហេតុ​ខាង​លើ។​ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់​ និង​៣២​នាក់​ទៀត​រង​របួស​ ប៉ុន្តែ​តួ​លេខ​អ្នក​ស្លាប់​អាច​កើន​ខ្ពស់​ជាង​នេះ​ ព្រោះ​មាន​អ្នក​របួស​ចំនួន​៧​នាក់​មាន​សភាព​ធ្ងន់​ធ្ងរ ។​

ដង​ផ្លូវ​ដ៏​សំខាន់​នៅ​ភាគ​ខាង​ជើង​តំបន់​ខាង​លើ​ឆ្លង​កាត់​ជ្រលង​ភ្នំ​ម៉ូរ៉ា​ហ្គា​មុន​ពេល​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ ដែល​រមែង​កើត​មាន​ឧបទ្ទវ​​ហេតុ​ធ្លាក់​រថយន្ត​ជាច្រើន​លើក​ ព្រោះ​ផ្លូវ​មាន​លក្ខណៈ​តូច​ចង្អៀត​ ​និង​មាន​ចំណោត​ ជាពិសេស​រឹត​តែ​ក្រោះ​ថ្នាក់​ថែម​ទៀត​នៅ​ក្នុង​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់៕​