ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បើក​កិច្ច​​ប្រជុំ​​ត្រៀម​​រៀប​ចំ​ខួប​​៥ឆ្នាំ​​នៃ​​ការ​​ដាក់​​បញ្ចូល​​ប្រាសាទ​​ព្រះ​វិហារ​​ជាបេតិ​ក​​ភណ្ឌ​​ពិភពលោក

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ច​ប្រជុំ​មួយ ​ត្រៀម​រៀបចំ​ខួប​៥ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជាបេតិ​ក​ភណ្ឌ​ពិភពលោក​ កាលពី​​វេលា​ម៉ោង​២រសៀល​ថ្ងៃទី​២៤ មិថុនា​​ ២០១៣ ក្រោមការ​អញ្ជើញ​ចូល​រួម​ពី​លោក​ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានីភ្នំ​ពេញ​ មន្រ្តី​ពាក់​ព័ន្ធគ្រប់​ស្ថាប័ន តំណាង​នគរបាល និង​មន្ត្រី​សំខាន់​ៗ​សាលា​រាជធានី​ភ្នំ​ពេញ​ជាច្រើន​រូប​ទៀត ។

មន្ត្រី​សាលារាជធានី​ភ្នំ​ពេញ​បានឱ្យ​ដឹងថា អាជ្ញាធរ​ និង​ប្រជាពលរដ្ឋទូ​ទាំង​រាជធានី​ភ្នំ​ពេញ​ គ្រោង​ធ្វើ​មហា​មិទ្ទិញ​ធំមួយ​ ដើម្បី​អបអរ​ខួប​៥ឆ្នាំ​នៃការ​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​របស់​ខ្មែរ​ជាបេតិកភណ្ឌ​ពិភពលោក​ ហើយ​អាជ្ញាធរ​រាជធានី​នឹងមាន​ការ​អំពាវនា​វ​នៅតាម​សាលា​រៀន វត្ត​អារាមនានាទូ​ទាំង​រាជធានី​ភ្នំពេញ​ ឱ្យមានការ​ប្រារព្ធពិធី​នោះ​ ព្រម​ទាំងវាយ​ជួង​ វាយ​ស្គរ​ គ្រវី​ទង់​ជាតិ​ និង​ច្រៀង​បទពង្សាវ​តា​ទៀត​ផង ។

ការ​រៀ​បចំ​ខួ​ប​៥ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជាបេតិ​ក​ភណ្ឌ​ពិភពលោកនេះ​ នឹង​មាន​អ្នក​ចូល​រួម​ជាង​៥ម៉ឺននាក់​ ហើយ​ពិ​​ធី​នឹង​​ធ្វើ​ឡើង​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក​ថ្ងៃទី​៧ កក្តដា ២០១៣ ដោយ​ពេល​ល្ងាច​មាន​ការ​ប្រគំ​តន្ត្រី​ផងដែរ ។