ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀនបើក​បររថយន្ដ​បត់​មិន​បាន​ស៊ីញ៉ូ​ភ្លើង​ជា​សញ្ញា​ត្រូវ​កាមរី​បុក​ខ្ទេច​មួយ​កំណាត់​មុខ​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​អ្នក​កាន់​ចង្កូត​គប្បី​ស៊ីញ៉ូ​ភ្លើង​យ៉ាង​តិច​15​ម៉ែត្រ​មុន​ពេលបត់​

12 ឆ្នាំ មុន

ខេត្ដ​បន្ទាយមានជ័យ ៖​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​ដោយ​រថយន្ដ​កាមរី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ប.មានជ័យ​2A-4508 របស់​សាលា​បង្រៀន​បើក​បរ​មួយ​កន្លែង​ ត្រូវ​រថយន្ដ​តាក់​ស៊ី​ម៉ាក​កាមរី​មួយ​គ្រឿង​ទៀត​ ពណ៌សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​2A-1146 ជ្រុល​បុក​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​រថយន្ដ​តាក់​ស៊ី​រេចង្កូត​ទៅ​បុក​សសរ​ស្លាក​ពន្ធនាគារ​ខេត្ដ​ ស្រុញ​ក្បាល​របើក​កាបូ​

ខេត្ដ​បន្ទាយមានជ័យ ៖​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​ដោយ​រថយន្ដ​កាមរី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ប.មានជ័យ​2A-4508 របស់​សាលា​បង្រៀន​បើក​បរ​មួយ​កន្លែង​ ត្រូវ​រថយន្ដ​តាក់​ស៊ី​ម៉ាក​កាមរី​មួយ​គ្រឿង​ទៀត​ ពណ៌សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​2A-1146 ជ្រុល​បុក​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​រថយន្ដ​តាក់​ស៊ី​រេចង្កូត​ទៅ​បុក​សសរ​ស្លាក​ពន្ធនាគារ​ខេត្ដ​ ស្រុញ​ក្បាល​របើក​កាបូ​ តែ​សំណាង​ល្អ​គ្មាន​មនុស្ស​រងរបួស​ ។​ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២១​ មិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ផ្លូវ​បត់​ចូល​ពន្ធនាគារ​ខេត្ដ​ ស្ថិត​ក្នុង​ភូមិ​គាប​ សង្កាត់​ទឹក​ថ្លា​ ក្រុង​សិរី​សោភ័ណ​ ។​

ប្រភព​ព័ត៌​មាន​ពីមន្ដ្រី​នគរបាល​ខេត្ដ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ រថយន្ដ​កាមរី​មួយគ្រឿង​របស់​សាលា​បង្រៀន​បើក​បរ​យីហោ​ «ហេង​ចំណាន​»​ មាន​គ្រូ​បង្រៀន​ម្នាក់​កំពុង​បង្រៀន​សិស្ស​នារី​២​នាក់​ ដោយ​បើក​ពី​ទិស​ខាង​លិច​ទៅ​កើត​ក្នុង​ល្បឿន​យឺត​ៗ​ ហើយ​រថយន្ដ​បាន​បត់​ទៅ​ខាង​ឆ្វេង​ដោយ​មិន​បាន​ស៊ីញ៉ូ​ភ្លើង​ ស្រាប់​តែ​មាន​រថយន្ដ​តាក់​ស៊ី​ម៉ាក​កាមរី​មួយ​គ្រឿង​ទៀត​បើក​បរ​ដោយ​ឈ្មោះ​ សៀក​ ឆាលី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​បាលិលេយ្យ​ សង្កាត់​-ក្រុង​ប៉ោយប៉ែត​ ក្នុង​ទិស​ដៅ​ស្រប​គ្នា​មក​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​បង្រៀន​បើក​បរ​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​រថយន្ដ​តាក់​ស៊ី​រេចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​សសរ​ស្លាក​ពន្ធ​នាគារ​ខេត្ដ​ស្រុញ​ក្បាល​របើក​កាបូ​ ។​ ចំណែក​រថយន្ដ​រៀន​បើក​បរ​ខ្ទាត​ចេញ​ពី​ផ្លូវ​ទៅ​ខាង​ឆ្វេង​ដៃ​ ក្រពឹត​ទ្វារ​មួយ​ចំហៀង​ តែ​សំណាង​ល្អ​ដែល​គ្មាន​មនុស្ស​រងរបួស ​។​

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​ពីរ​បាន​សម្រួល​គ្នា​សង​ថ្លៃ​ខូចខាត​ទ្រព្យ​សម្បត្ដិ​ពន្ធ​នាគារ​ និង​យក​រថយន្ដ​ទៅ​ជួស​ជុល​រៀង​ខ្លួន​ ។​
លោក​ ឈឿម​ សុផុន​ ប្រធាន​ការិយាល័យ​​ចរាចរណ៍​ខេត្ដ​បញ្ជាក់​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មាន​កំហុស​មួយ​ផ្នែក​ម្នាក់​ ដោយ​សារ​ភាគី​រៀន​បើក​បរ​មុន​ពេល​បត់​មិន​ស៊ីញ៉ូ​ភ្លើង​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពី​ក្រោយ​បាន​ដឹង​​ ចំណែក​រថយន្ដ​តាក់ស៊ី​បើក​បរ​លឿន​ក្នុង​ទី​ប្រជុំ​ជន​ ពេល​ជួប​ឧបសគ្គ​ចំពោះ​មុខ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជួប​គ្រោះ​ថ្នាក់​ ៕