ក្រុមហ៊ុនស្រាបៀរសឹង្ហាត្រៀមសំបុត្រ60សន្លឹក សម្រាប់អតិថិជនចូលទស្សនាការប្រកួតបាល់ទាត់ អន្តរជាតិរបស់ក្រុម Man Utd និងក្រុម Chelsea
11 ឆ្នាំ មុន
រាជធានីភ្នំពេញ ៖ ដើម្បីអបអរសាទរខួប៨០ឆ្នាំរបស់ស្រាបៀរសឹង្ហា ក្រុមហ៊ុនបានកក់សំបុត្ររហូតដល់ទៅ៦០សន្លឹកសម្រាប់អតិថិជនស្រាបៀរសឹង្ហា ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ពីកម្ពុជាឱ្យចូលរួមទស្សនាដោយផ្ទាល់ក្នុងជំនួបមិត្តភាពរវាងក្រុម Singha All Star ប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុមស្ថិតក្នុង League កំពូលៗរបស់ពិភពលោកដូចជា ក្រុមបិសាចក្រហម Man Utd និងក្រុមតោខៀវ Chelsea ដែលរៀបចំឡើងនៅទីក្រុងបាងកកប្រទេសថៃ
រាជធានីភ្នំពេញ ៖ ដើម្បីអបអរសាទរខួប៨០ឆ្នាំរបស់ស្រាបៀរសឹង្ហា ក្រុមហ៊ុនបានកក់សំបុត្ររហូតដល់ទៅ៦០សន្លឹកសម្រាប់អតិថិជនស្រាបៀរសឹង្ហា ក៏ដូចជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ពីកម្ពុជាឱ្យចូលរួមទស្សនាដោយផ្ទាល់ក្នុងជំនួបមិត្តភាពរវាងក្រុម Singha All Star ប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុមស្ថិតក្នុង League កំពូលៗរបស់ពិភពលោកដូចជា ក្រុមបិសាចក្រហម Man Utd និងក្រុមតោខៀវ Chelsea ដែលរៀបចំឡើងនៅទីក្រុងបាងកកប្រទេសថៃ នាខែកក្កដាខាងមុខនេះ ។
សំបុត្រសរុប៦០សន្លឹកដែលក្រុមហ៊ុនរៀបចំត្រូវបានបែងចែក៣០សន្លឹកសម្រាប់ការប្រកួតរវាងជើងឯក League កំពូលរបស់អង់គ្លេស ២០សម័យកាល ក្រុមបិសាចក្រហម Man Utd ជាមួយ Singha All Star ។ ៣០សន្លឹកផ្សេងទៀតសម្រាប់ចូលទស្សនាការប្រកួតរវាងក្រុម Singha All Star ដដែលជួបក្រុម Chelsea ជើងឯក UEFA Europe League 2013 ។ លោកប្រធានផ្នែកទីផ្សារបន្តទៀតថា ការបើកឱកាសផ្តល់ជាដំណើរកម្សាន្ត និងចូលរួមទស្សនាដោយផ្ទាល់នៃការប្រកួតបាល់ទាត់មិត្តភាពជាលក្ខណៈអន្តរជាតិនេះ គឺស្តែងឱ្យឃើញពីការលើកទឹកចិត្ត និងបង្កើនភាពសិ្នទ្ធស្នាលរវាងអតិថិជន តំណាងចែកចាយ ជាមួយនឹងក្រុមហ៊ុន ក៏ដូចជា Fan របស់ក្រុមបាល់ទាត់ខ្លាំងទាំងពីររបស់ពិភពលោក ទាំងកម្ពុជា និងប្រទេសជិតខាង ឱ្យបានជួបនិងហ៊ោកញ្ជ្រៀវគាំទ្រនូវក្រុមដែលខ្លួនស្រឡាញ់ដោយផ្ទាល់ ។
ចែករំលែកព័តមាននេះ