ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ម្នាក់​ៗ​សប្បាយចិត្ត​តម្លៃ​ទីផ្សារ​ដំឡូង​មី​មិន​ធ្លាក់​ចុះ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដែល​ប្រកប​មុខរបរ​ដាំដំឡូង​មី មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ឡើង​ខ្ពស់ ចាប់តាំងពី​ចុងឆ្នាំ​២០១៧ បន្ត​រហូត​មក​ដល់​ចុងឆ្នាំ​២០១៨​នេះ​ក៏​នៅ​តែ​ថេរ​ដដែល​ពោល គឺ​មិន​ការ​ធ្លាក់​ចុះ​ខ្លាំង​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ៗ គួរ​ឱ្យ​កត់​ស​ម្កាល់​នោះ​ទេ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ដែល​ប្រកប​មុខរបរ​ដាំដំឡូង​មី មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ឃើញ​តម្លៃ​ទីផ្សារ​ដំឡូង​មី​ឡើង​ខ្ពស់ ចាប់តាំងពី​ចុងឆ្នាំ​២០១៧ បន្ត​រហូត​មក​ដល់​ចុងឆ្នាំ​២០១៨​នេះ​ក៏​នៅ​តែ​ថេរ​ដដែល​ពោល គឺ​មិន​ការ​ធ្លាក់​ចុះ​ខ្លាំង​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ៗ គួរ​ឱ្យ​កត់​ស​ម្កាល់​នោះ​ទេ ។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ អយ គឹ​ម​ហូ​យ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ គុណ ម៉ា​លី អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំ​ដំណាំ​ដំឡូង​មី​ចំនួន​៤​ហិ​កតា​ជាង គឺ​ស្ថិត​នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ហើយ​នៅ​ពេល​នេះ​គាត់​បាន​នាំ​ប្រពន្ធ​ទៅ​កាប់​ដើម​ដំឡូង​មី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដើម្បី​លក់​ឱ្យ​អ្នក​ផ្សេង​ទិញ​យក​ទៅ​ដាំ​នៅ​ចម្ការ​របស់​គេ ។ ហើយ​មិន​ពន្យា​ពេល​យូរ​ទៀត​នោះ​ទេ ព្រោះ​ដាំ​បាន​រយៈពេល​១​ឆ្នាំ​ហើយ ដូច្នេះ​គាត់​ក៏​នឹង​ចាប់ផ្តើម​ជួល​កម្មករ​ឱ្យ​ចូល​ដក​លក់ រួច​ភ្ជួរ​ដី​ហាល​បន្តិច​សិន ទើប​យក​ដើម​ដំឡូង​ពី​កន្លែង​ផ្សេង​មក​ដាំ​បន្ត​នៅ​លើ​ដី​នេះ ។

គាត់​បាន​បន្ត​ទៀត​ថា តម្លៃ​ទីផ្សារ​ដំឡូង​មី​ស្រស់ បច្ចុប្បន្ន​ពិតជា​នៅ​ល្អ​ដដែល​ដោយ​១​គីឡូក្រាម​ឈ្មួញ​ទិញ​២.២​កាក់ (​ប្រាក់​ថៃ​) ទៅ​២.៣​កាក់ ដែល​ជា​តម្លៃ​មួយ​អាច​ទទួលយក​បាន ព្រោះ​អី​បើ​នឹក​ដល់ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ៗ តម្លៃ​ទីផ្សារ​មើមដំឡូង​មី​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង រហូត​ដល់​១​គីឡូក្រាម​ត្រឹមតែ​០.៩​កាក់ ទៅ​១​បាត (​ប្រាក់​ថៃ​) ប៉ុណ្ណោះ​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្ទើរតែ​ពេញ​ខេត្ត​ប៉ៃលិន​មានការ​ជំពាក់​បំណុល​គេ​រហូត​ដល់​អ្នកខ្លះ​ប្រកាស​លក់​ដីចម្ការ និង​ដី​ផ្ទះសម្បែង​ថែម​ទៀត​ផង ។

ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដោយសារ​តម្លៃ​ដំណាំ​ដំណាំ​ដំឡូង​មីនេះ​មានការ​ស្ទុះ​ឡើង​វិញ ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​សងបំណុល​គេ​ជិត​រួចរាល់​អស់ហើយ​ដែរ ដោយ​អ្នកខ្លះ​ទៀត​ក៏​ដោះ​ស្លាក​ប្រកាស​លក់​ដី​របស់​ខ្លួន​ចេញ​វិញ ។ គាត់​បន្ថែម​ថា នៅ​ក្នុង​ចម្ការ​របស់​គាត់ មិន​ត្រឹមតែ​ដាំដំឡូង​មី​ប៉ុណ្ណោះ​ទេ គាត់​ក៏​បាន​ដាក់​ដាំ​ដើម​ស្វាយកែវ​រមៀត​ជា​ច្រើន​ដើម​ផង​ដែរ ដើម្បី​ជៀសវាង​តម្លៃ​ទីផ្សារ​ដំឡូង​មី​ធ្លាក់​ចុះ​គាត់​អាច​ប្រមូល​ផល​ផ្លែស្វាយ​ទប់ទល់ ព្រោះ​អី​តម្លៃ​ទីផ្សារ​កសិផល​មិនសូវ​ឋិតថេរ​ប៉ុន្មាន​នោះ​ទេ ។

គាត់​បញ្ជាក់​ទៀត​ថា បើសិនជា​តម្លៃ​ទីផ្សារ​នៅ​តែ​ល្អ​ដូច​ពេល​បច្ចុប្បន្ន​នេះ ប្រហែលជា​១​ទៅ​២​ឆ្នាំ​ទៀត​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ដាំដំឡូង​មី​នឹង​សម្រុក​នាំ​គ្នា​ដាំ​បន្ត​ទៀត ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ធូរធារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ