អាជ្ញាធរដែនដី កំពុងរៀបចំជំរំភៀសសឹកបាត់ថ្កៅ សម្រាប់ភៀសសឹក ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ៖ «រាល់ពលរដ្ឋភៀសសឹក ដែលអនុញ្ញាតឱ្យទៅកាន់លំនៅដ្ឋានវិញ ត្រូវតែធានាបាននៅសុវត្ថិភាព ដោយមិនមានហានិភ័យចំពោះគ្រាប់បែក ឬក៏គ្រាប់មិនទាន់ផ្ទុះនោះឡើយ ។ ដោយឡែកសម្រាប់ជនភៀសសឹក ដែលមិនទាន់អាចវិលត្រលប់ទៅលំនៅឋានវិញបាន(នៅតំបន់មានហានិភ័យខ្ពស់) ត្រូវបានអាជ្ញាធរដែនដីរៀបចំជាកន្លែងស្នាក់នៅបណ្តោះអាសន្នជូន ដោយមានទាំង សាលារៀន គ្រូពេទ្យ និងការដាំបន្លែ ផងដែរ» ។

សូមជម្រាបថា ជំរំភៀសសឹក បាត់ថ្កៅ ស្ថិតក្នុងវត្តពុទ្ធិជោតមហាវន្តតារៈ បាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
លោក មាន ចាន់យ៉ាដា បានបន្ថែមថា ម្សិលមិញ នៅក្រុងសំរោង ក៏មានការបើកអាជីវកម្មតូចតាចរបស់ខ្លួនសាកល្បង ហើយប្រជាជនដែលចូលទៅបើកអាជីវកម្ម ភាគច្រើន ត្រូវតែជាប្តីប្រពន្ធ ឬក៏ជាបុរស ដោយឡែកម្តាយឪពុក និងកូនចៅ គាត់ទុកនៅទីតាំងសុវត្ថិភាពរបស់យើងនៅឡើយ។

យោងតាមចំណុចទី៤ នៃសេចក្តីប្រកាសរួម ភាគីកម្ពុជា-ថៃ បានឯកភាពអនុញ្ញាតឱ្យប្រជាជនភៀសសឹកទាំងអស់ វិលត្រឡប់ទៅលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ដែលពុំមានហានិភ័យខ្ពស់ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ ៕


















<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ