ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កណ្ដាល ថ្លែងអំណរគុណ​ដល់​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់ សម្រាប់​ផ្គត់ផ្គង់​វីរ​កងទ័ព​ជួរ​មុខ និង​ជនភៀសសឹក

16 ម៉ោង មុន

ខេត្តកណ្ដាល ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងស្រុក​ពញាឮ…

ខេត្តកណ្ដាល ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់ សម្រាប់​ផ្គត់​ផ្ទ​ង់​វី​រៈ​កងទ័ព​សមរភូមិ​ជួរ​មុខ និង​បងប្អូន​ជនភៀសសឹក​ខ្មែរ ដែល​មាន​រយៈពេល ៥​ថ្ងៃ​មកនេះ ។

លោក គួ​ច ចំរើន បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចុះ​ពិនិត្យ​ការ​កែ​ច្នៃ​ផលិតផល​ជលផល ប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រឡាក់ សម្រាប់​ផ្គត់​ផ្ទ​ង់​វីរ​កងទ័ព​សមរភូមិ​ជួរ​មុខ និង​បងប្អូន​ជនភៀសសឹក របស់​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​សិស្សានុសិស្ស ក្នុងស្រុក​ពញាឮ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើការ​កាត់​ត្រី ឆ្អើរត្រី សម្រាប់​ផ្គត់ផ្គង់​ដល់​វីរ​កងទ័ព​នៅ​សមរភូមិ​ជួរ​មុខ ដែល​កំពុង​ឈរជើង​រឹង​មាំ​ការពារ​មូរ​ណ​ភាព​ដឹក​ដី និង​ជន​ភៀស​សឹង និង​ដើម្បី​បណ្តុះ​កម្លាំង​សាមគ្គី ឯកភាព ខ្មែរ​តែ​មួយ ។

លោក​អភិបាលខេត្ត​កណ្ដាល បានឱ្យ​ដឹង​ថា តាម​រយៈ នៃ​ការ​សាមគ្គី​គ្នា​រវាង​ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ពី​ស្មារតី​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​វីរ​កងទ័ព​របស់​យើង ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ពី​សត្រូវ​ឈ្លានពាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com