ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រទេស​មិត្ត​ស៊ី​រី​ព្រម​ព្រៀង​លើ​ការ​ពង្រឹង​ជំនួយ​ឱ្យ​ពួក​​ឧទា្ទម​

12 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​បណ្តា​ប្រទេស​ក្រុម​មិត្ត​ស៊ី​រី​ ដែល​រួម​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​២២​ មិថុនា​ នៅ​ក្រុង​ដូហា​ រាជ​ធានី​កា​តា​ ដើម្បី​វាយ​តម្លៃ​ពី​សភាព​ការ​ណ៍​នៅ​ស៊ី​រី​ បាន​ព្រម​ព្រៀង​គ្នា​ពង្រឹង​ជំនួយ​សម្រាប់​ពួក​ឧទ្ទាម​ស៊ី​រី​ ។ក្នុង​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​មួយ​ចេញ​ផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​នេះ​ ក្រុម​មិត្ត​របស់​ស៊ី​រី​បាន​សម្រេច​ផ្តល់​ជំនួយ​បន្ទាន់​ជា​សម្ភារ​ និង​ឧប​ករណ៍​ដល់​ពួក​ឧទ្ទាម​ដើម្បី​ឱ្យ​ពួក​គេ​អាច

រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​បណ្តា​ប្រទេស​ក្រុម​មិត្ត​ស៊ី​រី​ ដែល​រួម​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​២២​ មិថុនា​ នៅ​ក្រុង​ដូហា​ រាជ​ធានី​កា​តា​ ដើម្បី​វាយ​តម្លៃ​ពី​សភាព​ការ​ណ៍​នៅ​ស៊ី​រី​ បាន​ព្រម​ព្រៀង​គ្នា​ពង្រឹង​ជំនួយ​សម្រាប់​ពួក​ឧទ្ទាម​ស៊ី​រី​ ។ក្នុង​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​មួយ​ចេញ​ផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​នេះ​ ក្រុម​មិត្ត​របស់​ស៊ី​រី​បាន​សម្រេច​ផ្តល់​ជំនួយ​បន្ទាន់​ជា​សម្ភារ​ និង​ឧប​ករណ៍​ដល់​ពួក​ឧទ្ទាម​ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​របស់​រដ្ឋា​ភិបាល​ ។

រដ្ឋ​មន្ត្រី​​ការ​បរទេស​ទាំង​នោះ​បាន​ថ្កោល​ទោស​ដល់​អន្តរា​គមន៍​របស់​ពួក​ហេស​ប៊ុល​ឡា​ហ៍​ លី​បង់​និង​ពួក​យុទ្ធ​ជន​អីុ​រ៉ង់​ និង​អីុ​រា៉ក​ក្នុង​ជម្លោះ​  ស៊ីរី ។រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ប្រទេស​ចំនួន​១១​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុង​ដូ​ហា​នេះ​ ក្នុង​នោះ​មាន​សហ​រដ្ឋ​អា​មេរិក​ បារាំង​ អង់​គ្លេស​ អា​ល្លឺ​ម៉ង់​ អីុ​តាលី​ អា​រា៉​ប៊ី​សា​រ​អូ៊​ឌីត​ កា​តា​ អេ​មី​រា៉ត់​អារា៉ប់​រួម​ អេ​ហ្ស៊ីប​ ហ្ស៊ក​ដា​នី​ និង​តួក​គី​ ។
នាយក​រដ្ឋ​មន្ត្រី​​កា​តា​ព្រះ​អង្គ​ម្ចាស់​ BEN JASSIM AL THANI ថ្លែង​ពេល​បើក​កិច្ច​ប្រជុំ​នោះ​ថា​ មធ្យោ​បាយ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​ជម្លោះ​ស៊ី​រី​ គឺ​​ការ​បំពាក់​អាវុធ​ឱ្យ​ពួក​ឧទ្ទាម​ហើយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​រាល់​រូប​ភាព​នៃ​ការ​ជួយ​ទ្រ​ទ្រង់​ ។

ចំណែក​លោក​ ចន​ គ័រ​រី​ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេ​រ​ិក​ថ្លែង​ថា​ គ្រប់​ភាគី​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​អំពើ​ហិង្សា​ ​ដើម្បី​ឱ្យ​ពល​រដ្ឋ​ស៊ី​រី​អាច​ជ្រើស​រើស​អ​នា​គត​របស់​ខ្លួន​ ។ ការ​បង្ហូរ​ឈាម​ដោយ​របប​លោក​ អាសា​ដ​ និង​ការ​លូក​ដៃ​របស់​អីុរ៉ង់​ ជា​សម្ព័ន្ធ​មិត្ត​របស់​ ហេស​​​បុ៊ល​ឡាហ៍​ បាន​គំរាម​កំហែង​ទស្ស​នៈ​វិស័យ​នៃ​ដំ​ណោះ​ស្រាយ​ នយោ​បាយ​​មួយ​ ហើយ​ការ​ប្រើ​អាវុធ​​គីមី​ ដោយ​របប​ស៊ី​រី​គឺ​ដើ​រ​កាត់​ហួស​ខ្សែ​បន្ទាត់​ក្រហម​របស់​លោក​បារា៉ក​់​ អូ​បា​មា៉ និង​របស់​ប្រទេស​​ផ្សេងៗ​ទៀត​ ៕