សេតវិមានរាយការណ៍កាលពីថ្ងៃទី២២ មិថុនាថា បណ្តាអ្នកទទួលខុសត្រូវអាមេរិកបានមកកាន់ក្រុងហុងកុង ដើម្បីចរចាពីការធ្វើបត្យាប័នលោក EDWARD SNOWDEN អតីតអ្នកវិភាគរបស់ទីភ្នាក់ងារសន្តិសុខជាតិ NSA របស់អាមេរិកជាប្រភពដែលលាតត្រដាងកម្មវិធីសម្ងាត់បំផុតនៃការត្រួតពិនិត្យហៅកម្មវិធី PRISM ។
លោក TOM DONILON ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ថ្លែងតាមទូរទស្សន៍ CBS ថា បណ្តាអ្នកទទួលខុសត្រូវនៃការអនុវត្តច្បាប់របស់យើង ពេលនេះកំពុងពិភាក្សាជាមួយអាជ្ញាធរក្រុងហុងកុង។
យោងតាមកាសែតក្រុងហុងកុង SOUTH CHINA MORNING POST ថា លោក EDWARD SNOWDEN ទទួលការចោទប្រកាន់ពីបទចារកម្ម ដោយតុលាការអាមេរិកនោះពុំស្ថិតក្នុងកណ្តាប់ដៃប៉ូលិសឡើយ ក៏ប៉ុន្តែស្ថិតនៅកន្លែងមានសន្តិសុខគ្រប់គ្រាន់មួយ ។ កាសែតនេះសរសេរថា ផ្ទុយពីព័ត៌មានមួយចំនួន អតីតអ្នកវិភាគរបស់ CIA រូបនោះពុំស្ថិតក្នុងការឃុំឃាំងឡើយ រួចក៏ពុំស្ថិតក្រោមកិច្ចការពាររបស់ប៉ូលិសដែរ គឺនៅកន្លែងគត់មត់មួយនៃក្រុងហុងកុង។ ប៉ូលិសក្រុងហុងកុងបានបញ្ជាក់ថា អាជ្ញាធរក្រុងហុងកុងនឹងគ្រប់គ្រងរឿងនោះយោងតាមច្បាប់របស់ក្រុងនេះ ។ ក្រុងហុងកុងជាដែនដីមួយរបស់ចិនមានស្វ័យភាពមួយចំនួនជាមរតកនៃអាណានិគមនិយមអង់គ្លេស ពិសេសមានប្រព័ន្ធតុលាការឯករាជ្យមួយ ។
លោក EDWARD SNOWDEN ដែលភៀសខ្លួនមកកាន់ក្រុងហុងកុងកាលពីដើមខែមិថុនានោះ ទទួលការចោទប្រកាន់ដោយរដ្ឋាភិបាលអាមេរិកថា លួចទ្រព្យសម្បត្តិរដ្ឋ ធ្វើការផ្សាយដោយគ្មានការអនុញ្ញាតនូវព័ត៌មានទាំងឡាយទាក់នឹងនៃកិច្ចការពារ ហើយលាតត្រដាងព័ត៌មានស៊ើបការណ៍សម្ងាត់ដល់មនុស្សដោយគ្មានការអនុញ្ញាត ដែលអាចជាប់គុក១០ឆ្នាំ ។យោងតាមព័ត៌មានចុងក្រោយថា ពេលនេះលោក EDWARD SNOWDEN ចាកចេញពីហុងកុងទៅកាន់ក្រុងមូស្គូហើយ ៕
ចែករំលែកព័តមាននេះ