ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​10​នាក់​ក្នុង​នោះ​មាន​ជន​បរទេស​9​នាក់​ត្រូវ​សម្លា.ប់​នៅ​ភាគ​ខាង​ជើង​ប៉ាគីស្ថាន​

11 ឆ្នាំ មុន

ប៉ូលិស​មូលដ្ឋានរាយ​ការណ៍​ថា​ មនុស្ស​១០​នាក់​ ក្នុង​នោះ​មាន​អ្នក​ទេសចរ​បរទេស​៩​នាក់​ និង​មគ្គុទេសក៍​ក្នុងស្រុក​ម្នាក់​បាន​ត្រូវ​បា.ញ់​សម្លា.ប់​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា​ ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ពុំ​ស្គាល់​អត្ត​សញ្ញាណ​នៅ​តំបន់​ GILGIT ភាគ​ខាង​ជើង​ប៉ាគីស្ថាន ។​
ជន​រង​គ្រោះ​ទាំង​១០​នាក់​នោះ​មាន​ជន​ជាតិ​អ៊ុយ​ក្រែន​៥​នាក់​ ចិន​៣​នាក់​ និង​រុស្ស៊ី​ម្នាក់ ហើយ​សញ្ជាតិ​របស់​មនុស្ស​ទី​១០ ពុំ​ទាន់​

ប៉ូលិស​មូលដ្ឋានរាយ​ការណ៍​ថា​ មនុស្ស​១០​នាក់​ ក្នុង​នោះ​មាន​អ្នក​ទេសចរ​បរទេស​៩​នាក់​ និង​មគ្គុទេសក៍​ក្នុងស្រុក​ម្នាក់​បាន​ត្រូវ​បាញ់​សម្លាប់​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា​ ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ពុំ​ស្គាល់​អត្ត​សញ្ញាណ​នៅ​តំបន់​ GILGIT ភាគ​ខាង​ជើង​ប៉ាគីស្ថាន ។​
ជន​រង​គ្រោះ​ទាំង​១០​នាក់​នោះ​មាន​ជន​ជាតិ​អ៊ុយ​ក្រែន​៥​នាក់​ ចិន​៣​នាក់​ និង​រុស្ស៊ី​ម្នាក់ ហើយ​សញ្ជាតិ​របស់​មនុស្ស​ទី​១០ ពុំ​ទាន់​កំណត់​​ដឹង​នៅ​ឡើយ ។​

ទោះ​បី​យ៉ាង​ណា ព័ត៌​មាន​ទាំង​ឡាយ​នា​ពេល​ថ្មីៗ​នេះ​មក​ពី​ប្រភព​មិន​បង្ហាញ​ឈ្មោះ​ទាំង​ឡាយ​អះ​អាង​ថា​ ជន​រងគ្រោះ​ទី​១០​ជា​មគ្គុ​ទេសក៍​ទេសចរណ៍​មូល​ដ្ឋាន ។​ ការ​វាយ​ប្រហារ​នោះ​កើត​មាន​នាវេលា​ម៉ោង​០​និង​៣០​នាទី​រំលង​អធ្រាត្រ ដោយ​ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​ប្រហារ​លើ​ពួក​អ្នក​ទេសចរ​ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​នា​ជើង​ភ្នំ​ NANGA PARBAT ជា​ភ្នំ​ខ្ពស់​ជាងគេ​ទី​៩ លើ​ពិភព​លោក៕​