ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​គេចពី​គេដេញ​គប់​ជ្រុល​បុក​ចូល​ហាង​លក់​គ្រឿង​ក្លែម​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ហុង​ដា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2E-2373 បើក​បរ​ដោយ​យុវជន​ម្នាក់​ រួម​ដំណើរ​ជា​មួយ​ឪពុក​បាន​ជ្រុល​បុក​រះ​ចូល​ភោជនីយដ្ឋាន​លក់​គ្រឿង​ក្លែម​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០​ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ មិថុនា​ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​ពីរ​នាក់​ឪពុក​កូន​រង​

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាក​ហុង​ដា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2E-2373 បើក​បរ​ដោយ​យុវជន​ម្នាក់​ រួម​ដំណើរ​ជា​មួយ​ឪពុក​បាន​ជ្រុល​បុក​រះ​ចូល​ភោជនីយដ្ឋាន​លក់​គ្រឿង​ក្លែម​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០​ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន​ កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ មិថុនា​ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​ពីរ​នាក់​ឪពុក​កូន​រង​របួស​ធ្ងន់​ ឯ​រថយន្ត​រង​ការ​ខូច​ខាត​រួម​ជាមួយ​របង​ភោជនីយ​ដ្ឋាន​បាន​បាក់​អស់​មួយ​ផ្ទាំង​ និង​ស្លាក​យីហោ​ហាង​ដួល​ទ្រេត​ស្ទើរ​ដល់​ដី។​

សាក្សី​និយាយ​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​ខាង​លើ​បើក​បរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៧​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​ដល់​ចំណុច​ផ្លូវ​កែង​លេខ​៤៣០​ អ្នក​បើកបរ​រថយន្ត​បាន​បត់​ស្តាំ​ឆ្ពោះ​ទៅ​តាម​ផ្លូវ​លេខ​៤៣០​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​វិញ​ ហើយ​ក៏​ជ្រុល​ល្បឿន​ទៅ​បុក​រះ​ចូល​ក្នុង​ហាង​ខាង​លើ​ដែល​នៅ​ឆ្វេង​ដៃ​ទាំង​កំរោល​ តែ​ម្តង ។​ ក្រោយ​ពេល​កើត​ហេតុ​ ឪពុក​កូន​២​នាក់​ដែលជិះ​ក្នុង​រថយន្ត​​រង​របួស​ធ្ងន់​ដោយសារ​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត​ ។​ យុវ​ជន​ជា​កូន​ឈ្មោះ​ ទិត្យ​ គីរី​សិរី​រតនា​ អាយុ​២២​ឆ្នាំ​ មាន​លំនៅ​ភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ ។​ ចំណែក​ឪពុក​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ទេ ។​

ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​យុវជន​រង​គ្រោះ​បើក​រថយន្ត​ជ្រុល​ទៅ​បុក​រះ​ចូល​ភោជនីយ​ដ្ឋាន​ខាង​លើ​ ដោយ​សារ​តែ​បើក​រត់​គេចពី​ការ​ដេញគប់​ដំ​ថ្ម​របស់​ក្រុម​ក្មេង​ស្ទាវ​ ព្រោះ​តែ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិចប​ន្តួច​នៅ​លើ​ផ្លូវ​លេខ​២៧១​ ។​ ការ​ខូច​ខាត​សម្រាប់​ភោជនីយ​ដ្ឋាន​ត្រូវ​ម្ចាស់​រថយន្ត​ធានា​សង​ទាំងស្រុង​ទៅ​ម្ចាស់​ហាង​ ៕​