ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ស៊ីឈ្នួល​សម្លា.ប់​មនុស្ស រត់​ចេញពី​គុក​បាត់​ហើយ​…!

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ឃាតក​r ស៊ីឈ្នួល​សម្លាប់​មនុស្ស ដែល​​​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន​ក្នុង​ព​ន្ធ​នាគារ​ខេត្ត​អស់​រយៈ ពេល​ជាង​៣​ឆ្នាំ ពី​បទ​អំពើ​មនុស្សឃាត ហើយ​​​ត្រូវ​បាន​​ផ្តន្ទាទោសដាក់​ព​ន្ធ​នាគារ​អស់​មួយ​ជីវិតនោះ បាន​​​ធ្វើ​សកម្ម​ភាព​រត់គេច​ខ្លួន​ចេញ​ពីពន្ធនាគារ កាលពី​រសៀលថ្ងៃ​ទី០​២…

ខេត្តក្រចេះ​ ៖ ឃាតក​r ស៊ីឈ្នួល​សម្លាប់​មនុស្ស ដែល​​​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន​ក្នុង​ព​ន្ធ​នាគារ​ខេត្ត​អស់​រយៈ ពេល​ជាង​៣​ឆ្នាំ ពី​បទ​អំពើ​មនុស្សឃាត ហើយ​​​ត្រូវ​បាន​​ផ្តន្ទាទោសដាក់​ព​ន្ធ​នាគារ​អស់​មួយ​ជីវិតនោះ បាន​​​ធ្វើ​សកម្ម​ភាព​រត់គេច​ខ្លួន​ចេញ​ពីពន្ធនាគារ កាលពី​រសៀលថ្ងៃ​ទី០​២ ​ធ្នូ​ ។ នៅ​ថ្ងៃ​ទី​៣ ​ធ្នូ នេះ ​កម្លាំង​ឆ្មាំ​អភិរក្ស ពន្ធ​នា​គារ កំពុង​តែ​​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​មក​វិញ​ ។

ប្រភពឱ្យដឹងថា ទណ្ឌិត​ដែល​បាន​រត់គេច​ខ្លួន​ចេញពី​ព​ន្ឋ​នាគារ ដោយសារ​តែ​ការ​ធ្វេស​ប្រ​ហេ​ស​ពី​មន្ត្រី អភិ​រក្ស​នេះ ​ឈ្មោះ ឡឹ​ក ចាន់​វាសនា ហៅ​ក្លូ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ​។ ជន​នេះ ​ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​ចាប់ខ្លួន​ ​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ ពាក់​ព័​ន្ឋ​និង​ករណី​អំពើ​មនុស្សឃាត ដោយ​ជន​នេះ​បាន​ស៊ីឈ្នួល​ក្នុង​តម្លៃ​ខ្លួន​ចំនួន​២លាន​រៀល​ពី​ស្ត្រី​ម្នាក់​ទៀត ឱ្យ​​ទៅ​សម្លាប់​ស្ត្រី​ជន​​​រង​គ្រោះ​ ដែល​រស់នៅ​ក្នុងភូមិ​ឃុំ ជាមួយ​គ្នា ក្នុង​ទំនាស់​រឿង​ជំពាក់​លុយ​ចង់ការ​ប្រាក់​។

ក្នុង​សកម្មភាព​អំពើ​មនុស្សឃាត​ដែល​ទណ្ឌិត​រូប​នេះ បាន​ស៊ីឈ្នួល​សម្លាប់​ទៅ​ស្ត្រី​រងគ្រោះ​កាល​ណោះ គឺ​ជន​នេះ​បាន​បំពុល​ឆ្កែ​មួយ​ក្បាល​ ឲ្យ​ងាប់​រួច​ជន​នេះ​បាន​យក​ដែក​ដែល​មានមុខ​ស្រួច ទៅ​ចាក់​លើ​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​តែ​ដេក​នៅ​លើ​ប៉ៅ​អុី​ក្រោមផ្ទះ​ម្នាក់ឯង ត្រូវ​ចំ​លើ​ដើម​ដោះ​ខាងឆ្វេង ​បណ្តាល​ស្លាប់​ភ្លាម​ៗ​។
ក្រោយ​ធ្វើ​សកម្មភាព​នេះ​រួច​ជន​នេះ​បាន​គេចខ្លួន តែ​ក៏​ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​មក​វិញ​ក្រោយ​បង្ក​សកម្មភាព​បាន​រយៈពេល​២​ថ្ងៃ​រួច​មក​។

មិន​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​ជុំវិញ​ហេតុការណ៍ អ្នកទោស​រត់​ចេញពី​ព​ន្ឋ​នាគារបានទេ ពី​លោក ខ្វា សា​រ៉​ន ប្រធាន​ព​ន្ឋ​នាគារ​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​៣ ​ធ្នូ នេះ ដោយសារលោក​មិន​លើក​ទូរស័ព្ទ​។ បើ​តាម​ប្រ​ភ​ព​ព័ត៌មាន​ខាងក្រៅ​របង​ព​ន្ឋ​នាគារ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២ ​ធ្នូ ទណ្ឌិត​រូប​នេះ បាន​ធ្វើ​លេស​ថា រូប​គេ​មាន​បងប្អូន​មក​សួរសុខទុក្ខ​នៅ​ខាងក្រៅ​ ។ ហើយ​ឆ្មាំអភិរក្ស​ក៏​បាន​អនុញ្ញាតិ​ឲ្យ​ចេញ​មក​ក្រៅ ស្រាប់​តែ​ទណ្ឌិត​រូប​នេះមាន​ខ្សែពួ​បាន​បោះ​ឡើង របង​ដាំ​អំបែង​កែវ​ប្លោះ​រត់​ចេញ​មក​ក្រៅ​ និង​គេចខ្លួន​បាន​ដោយ​សុវត្ថិភាព​។

ប្រ​ភ​ព័ត៌មាន​នៅ​ខាងក្រៅ​របង​ព​ន្ឋ​នាគារ​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ករណី​អ្នក ទោស​រត់​ចេញពី​ព​ន្ឋ​នាគារ គឺ​តែងតែ​កើត​មាន​ជា​ញឹកញាប់​សម្រាប់​ព​ន្ឋ​នាគារ​ខេត្តក្រចេះ​។ ហើយ​ករណី​នេះ គេ​មិនដឹង​ថា បណ្តាល​មក​ការ​ធ្វេស​ប្រ​ហេ​ស​របស់​មន្ត្រី​អភិរក្ស ឬ​ក៏​បណ្តាលមក​ពី​មូលហេតុ​អ្វី​ផ្សេង​នោះ​ទេ ​៕

អត្ថបទសរសេរ ដោយ