ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​នៅ​ក្រុង​បាត់​ដំបង​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយបណ្តាល​ឱ្យ​រថ​យន្ត​ចំនួន​៣​គ្រឿង​រង​ការ​ខូច​ខាត​មធ្យម​ ខណៈ​ពេល​បុក​គ្នា​ជា​បន្ត​បន្ទាប់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧​នៅ​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​៤​​ ស្ថិត​ក្នុង​ភូមិ​វត្ត​គ សង្កាត់​វត្ត​គ ក្រុង​បាត់​ដំបង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៣ មិថុនា ២០១៣​។

គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​​បង្ក​ឡើង​​ដោយ​​រថ​យន្តធុន​ធ្ងន់​ប្រភេទ​យី​ឌុបរបស់​​ក្រុម​ហ៊ុន​ HC ​​​ពាក់​ស្លាក​លេខ​​តាកែវ​៣A០៦១៧ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​​យ៉ាង​លឿន​បាន​បើក​បុករថ​យន្ត​ដឹក​ដី​ធុន​តូចមួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A២៩២២ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​កាត់​ទទឹង​ផ្លូវចំ​ពី​ចំហៀងបណ្តាលឱ្យ​ជ្រុះ​ដី​រាយ​ពេញ​ថ្នល់​​ រួច​​រេ​កន្ទុយ​រថ​យន្ត​ទៅ​បុករថ​យន្ត​កាម​រី​ឆ្លាម​ពណ៌​ស្ករ១​គ្រឿង​ផ្សេងទៀត​ ពាក់​ស្លាក​លេខ​២K០៤៤៦ ដែល​ឈប់​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​បម្រុង​ឆ្លង​ថ្នល់​​បណ្តាល​ឱ្យ​ក្រពិត​ផ្នែក​ខាង​មុខ​ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ ។

​ក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ និង​ព្រូ​​រថ​យន្ត​បង្ក​ហេតុរត់​គេច​ខ្លួន​បាត់​ស្រមោល​​ ចំណែក​អ្នកបើក​បរ​រថ​យន្ត​កាម​រី​ឆ្លាម​មិន​ទាន់​ត្រូវ​បា​ន​គេ​ស្គាល់​ឈ្មោះ​នៅ​ឡើយ​។​គេ​មិនទាន់​ដឹង​ពីមូល​ហេតុ​បណ្តាល​ឲ្យកើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​​ច្បាស់​លាស់​​នៅឡើ​យទេ ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​វាស់​វែងនៅ​កន្លែង​កើត​ហេតុ​។

​គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​​វេលា​ម៉ោង​ជិត ៦ល្ងាច​ ថ្ងៃទី​១០ ​មិថុនា ​២០១៣គ្រោះ ថ្នាក់​ចរា​ចរណ៍​ដ៏​សា​ហាវ​មួយបា​ន​បង្ក​ឲ្យ​រថ​យន្ត​ ៣គ្រឿង​ ក្នុង​ចំណោ​ម​ ​៥​គ្រឿង​ ធំ​តូច​ត្រូវ​ខូច​ខាត​យ៉ាង​ដំ​ណំ​​ ​ខណៈ​ពេ​ល​បុក​គ្នា​ជា​បន្ត​បន្ទាប់​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៥​ ខ្លះ​ខ្ទេច​ខ្លះ​ក្រឡាប់​ផ្ងារ​ជើង​កណ្តាល​ទ្រូង​ផ្លូវ​ក្នុង​ភូមិ​ផ្សារ​ កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​