ខេត្តកំពត ៖ កំលាំងសមត្ថិកច្ចនគរបាលក្រុងកំពតដឹកនាំដោយលោកវរសេនីយ៍ទោហោ វណ្ណា អធិការនគរបាលក្រុងកំពតបានចុះបង្ក្រាបទីតាំងរកស៊ីផ្លូវភេទមួយកន្លែងនៅចំណុចដើមក្រខុប ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨ ។
ក្នុងកិច្ចចុះប្រតិបត្តិការខាងលើ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួននារីដែលបំរើការងារក្នុងទីតាំងខាងលើបានចំនួន៤នាក់ ក្នុងនោះមានម្ចាស់ទីតាំងម្នាក់ និងបុរសដែលជាភ្ញៀវចំនួន៤នាក់ផងដែរនាំមកកាន់អធិការនគរបាលក្រុងកំពត ដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោ ហោ វណ្ណា អធិការនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា ដោយទទួលបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តដើម្បីចុះបង្ក្រាបផ្ទះបើករកស៊ីផ្លូវភេទមួយកន្លែងខាងលើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលនៅក្នុងភូមិនោះ លោកក៏បានសុំកំលាំងការិយាល័យជួញដូរនិងការពារអនិតីជននៃស្នងការខេត្តដើម្បីចុះបង្ក្រាប និងឃាត់ខ្លួនប្រុសស្រីចំនួន៨នាក់ខាងលើនាំមកកាន់អធិការនគរបាលក្រុងកំពត ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ