រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហុងដា ACCORD ពណ៌ទឹកប៊ិច មិនដឹងជាម្ចាស់វាភ្លឹក ឬប្រហែសយ៉ាងណានោះទេ ស្រាប់តែបើកបុកបង្គោលស្លាកសញ្ញារបស់ភោជនីយដ្ឋាន «ញ៉ាំលេង» ខាងក្រោយអគារហាត់កីឡា ភ្នំ ពេញស្ប៉តក្លិប បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីថ្ងៃទី២៣ មិថុនា ២០១៣ នៅតាមបណ្ដោយផ្លូវលេខ៤៣០ កែង១៦៧ ក្នុងភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ប្រភពឱ្យដឹងថា អ្នកជិះក្នុងរថយន្តមានគ្នា២ នាក់ឪពុកនិងកូន ដែលកូនជាអ្នកបើកបរ ហើយទាំង២នាក់រងរបួសគួរសម ត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មិនដឹងជាមូលហេតុអ្វីទើបបណ្ដាលឱ្យរថយន្តទៅបុកបង្គោលស្លាកសញ្ញា របស់ភោជនីយដ្ឋាន ប៉ុន្តែគេសង្កេតឃើញជនរងគ្រោះចេញពីក្នុងរថយន្តមកដំណើរទ្រេត ទ្រោត គេគិតថា ប្រហែលជាស្រវឹងស្រា ។
ប្រភពពីសាច់ញាតបានឱ្យ ដឹងថា រថយន្តនេះបើករត់គេចពីគេយកដុំថ្មដេញគប់ ម្យ៉ាងគេសង្កេតឃើញរថយន្តបែកកញ្ចក់ខាងក្រោយ និងខាងមុខខ្ទេចអស់៕
ចែករំលែកព័តមាននេះ