រថយន្តបាឡែនបើកបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ ៤ផ្ទាំង សមត្ថកិច្ចចាប់ឃាត់បាន
រាជធានីភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៤ផ្ទាំង បានបាក់រងការខូចខាត ខណៈដែលរថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-6801 បានធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក៏បានជ្រុលចង្កូតទៅបុកតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទី
ចែករំលែកព័តមាននេះ