ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​សំា​យ៉ុង​បើក​លឿន​ជ្រុលទៅ​បុក​ត្រាក់​ទ័រ​អត់​ភ្លើង​បំភ្លឺផ្លូវ​​របួស​ធ្ងន់​ស្រាល​ ៧នាក់​

11 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ មនុស្ស​ ៧​នាក់​ បា​នរង​របួស​ធ្ងនស្រាល​ ខណៈ​ដែល​រថ​យន្ត​សំា​យ៉ុង​ដឹក​ភ្ញៀវ​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-5693 ធ្វើ​ដំណើរ​មក​ពីទីក្រុង​ភ្នំពេញ ទិស​ដៅ​ពី​លិច​ទៅ​កើតក្នុង​ល្បឿន​លឿន​​​ លុះ​មក​ដល់​ចំណុច​មុខ​វត្ត​អូរ​ចេង​ ស្ថិត​ក្នុង​ភូមិ​សីល​ ឃុំ​តា​អន​ ស្រុ​កកូន​មុំ​ ក៏​បា​នបុក​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ត្រាក់​ទ័រ​ ១គ្រឿង​

ខេត្ត​រតន​គិរី​ ៖ មនុស្ស​ ៧​នាក់​ បា​នរង​របួស​ធ្ងន់​ស្រាល​ ខណៈ​ដែល​រថ​យន្ត​សំា​យ៉ុង​ដឹក​ភ្ញៀវ​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-5693 ធ្វើ​ដំណើរ​មក​ពីទីក្រុង​ភ្នំពេញ ទិស​ដៅ​ពី​លិច​ទៅ​កើតក្នុង​ល្បឿន​លឿន​​​ លុះ​មក​ដល់​ចំណុច​មុខ​វត្ត​អូរ​ចេង​ ស្ថិត​ក្នុង​ភូមិ​សីល​ ឃុំ​តា​អន​ ស្រុ​កកូន​មុំ​ ក៏​បា​នបុក​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ត្រាក់​ទ័រ​ ១គ្រឿង​ ដែល​អត់​មា​នភ្លើង​បំភ្លឺ​ផ្លូវ​ បណ្តាល​ឱ្យ​រថ​យន្ត​សាំ​យ៉ុង​ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាង​មុខ​ របួស​ធ្ងន់​ ៣នាក់​ ស្រាល​ ៤នាក់​ ក្នុង​នោះ​ អ្នក​បើក​បរ​របួស​ធ្ងន់​ដាច់​ជើង​ខាង​ឆ្វេង​ ១កំណាត់​ ចំណែក​ត្រាក់​ទ័រ​ដាច់​កង់​មុខ​ ដាច់​រនាស់​ភ្ជួរ​ ។

ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បា​នកើត​ឡើង​កា​លពីវេលា​ម៉ោង​ ៧​ និង​ ៤០​នាទី យប់​ថ្ងៃទី​២២​ មិថុនា​ ២០១៣​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះត្រូវ​រថ​យន្ត​សង្រ្គោះ​របស់​ប៉ូលិស​ចរា​ចរណ៍​ខេត្ត​ ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រតន​គិរី​ ៕