ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ប៉ា​ហ្ស៊េ​រ៉ូ​បែក​កង់​រេ​ចង្កូត​ទៅ​​បុក​កាម​រី​ឆ្លាម​ រង​ការ​ខូច​ខាត​ទាំង​ពីរ​គ្រឿង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ បា​នរង​ការ​ខូច​ខាត​ ខណៈដែល​រ​ថ​យន្ត​ប៉ា​ហ្ស៊េ​រ៉ូ​ ១គ្រឿង​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លា​កលេខ​ ភ្នំពេញ​ 2F-0213 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៨៨​ ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច​ លុះ​មក​ដល់​មុខ​សាលា​ប៊ែល​ធីអន្តរ​ជាតិ​ ស្រាប់​តែ​រថ​យន្ត​បែក​កង់​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​កាម​រី​ឆ្លាម​ ១គ្រឿង​ ពណ៌ស្ករ​

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ បា​នរង​ការ​ខូច​ខាត​ ខណៈដែល​រ​ថ​យន្ត​ប៉ា​ហ្ស៊េ​រ៉ូ​  ១គ្រឿង​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លា​កលេខ​ ភ្នំពេញ​ 2F-0213 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៨៨​ ក្នុង​ទិស​ដៅពី​កើត​ទៅ​លិច​ លុះ​មក​ដល់​មុខ​សាលា​ប៊ែល​ធីអន្តរ​ជាតិ​ ស្រាប់​តែ​រថ​យន្ត​បែក​កង់​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​កាម​រី​ឆ្លាម​ ១គ្រឿង​ ពណ៌ស្ករ​ ពាក់​ស្លា​ក​លេខ​ ភ្នំពេញ​2L-0629 ដែល​ជិះ​បញ្រ្ចាស់​ទិស​គ្នា​ បណ្តាល​ឱ្យ​រថ​យន្ត​ទាំង​ពីររង​ការ​ខូច​ខាត​ តែ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៧​ និង​ ៥០​នាទី យប់​ថ្ងៃទី​២២​ មិថុនា​ ២០១៣​ ចំណុច​មុខ​សាលា​ប៊ែល​ធីអន្តរ​ជាតិ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​ ។ ក្រោយ​កើត​ហេតុ​ រថ​យន្ត​ទាំង​២​ ត្រូវ​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុ​កនៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការ​មន​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ ៕