ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ ៣គ្រឿង​ បុក​ដួល​គរ​លើ​គ្នា​ របួស​ធ្ងន់​ស្រាល​ ៤នាក់​ នៅ​ក្រុង​ប៉ៃលិន​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ៖ បុរស​ម្នាក់​បា​នរង​របួស​ធ្ងន់​ និង​ ៣នាក់​ ទៀត​រង​របួស​ស្រាល​ ខណៈ​ដែល​ម៉ូតូ​វីវ៉ា​ ពណ៌​ក្រហម​ អត់​ស្លាកលេខ​ ១គ្រឿង​ ជិះ​ដោយ​បុរស​ម្នា​ក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ផ្លូវ​កែង​ចូល​ចម្ការ​កាហ្វេ​ ស្ថិត​ក្នុង​ភូមិ​អូរ​ច្រា​កើត​ ម៉ូតូ​ខាង​លើ​បា​នបត់​ឆ្វេង​ ក៏ត្រូវ​ម៉ូតូ​ស្មាស់​រីវ៉ូ​

ខេត្ត​ប៉ៃលិន​ ៖ បុរស​ម្នាក់​បា​នរង​របួស​ធ្ងន់​ និង​ ៣នាក់​ ទៀត​រង​របួស​ស្រាល​ ខណៈ​ដែល​ម៉ូតូ​វីវ៉ា​ ពណ៌​ក្រហម​ អត់​ស្លាកលេខ​ ១គ្រឿង​ ជិះ​ដោយ​បុរស​ម្នា​ក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ផ្លូវ​កែង​ចូល​ចម្ការ​កាហ្វេ​ ស្ថិត​ក្នុង​ភូមិ​អូរ​ច្រា​កើត​ ម៉ូតូ​ខាង​លើ​បា​នបត់​ឆ្វេង​ ក៏ត្រូវ​ម៉ូតូ​ស្មាស់​រីវ៉ូ​ ពណ៌ក្រហម​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 1B-8901 ជិះ​គ្នា​​ ៣នាក់​ ដែល​ចង់​វ៉ា​ទៅ​មុខ​តែ​អត់​ផុត​ បាន​បុក​ពេញ​ទំហឹង​ គាប់​ជួន​ក៏​មា​នម៉ូតូ​ឌ្រីម​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ប៉ៃលិន​ 1A-5879 ជិះ​ម្នាក់​ឯង​ បើក​មក​ពី​មុខ​បុក​បន្ថែម​ទៀត​ បណ្តាល​ឱ្យ​ម៉ូតូ​ដួល​គរ​លើ​គ្នា​ ​​អ្នក​បើក​បរ​ម៉ូតូ​វីវ៉ា​របួស​ធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះនៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៥​ និង​ ៣០​នាទី ល្ងាច​ថ្ងៃទី​២២​ មិថុនា​ ២០១៣​ ចំណុចផ្លូវ​​ចូល​ចម្ការ​កាហ្វេ​ ស្ថិត​ក្នុង​ភូមិ​អូរ​ច្រា​កើត​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃលិន​ ។ ក្រោយ​កើត​ហេតុ​ ម៉ូតូទាំង​ ៣គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​អធិការ​ក្រុង​ប៉ៃលិន​ នាំ​ទៅរក្សា​ទុក​នៅ​ការិយា​ល័យ​អធិការ​ដ្ឋាន​ក្រុង​ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕