រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និង ២នាក់ ទៀតរបួសស្រាល ខណៈដែលម៉ូតូអាយខន ១គ្រឿង ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1AJ-5236 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខផ្សារទំនើបរតនាផ្លាហ្សា ក៏បានបុកចំពីមុខនឹងរ៉ឺម៉កម៉ូតូដឹកដែក ជិះគ្នា ២នាក់ ដែលកំពុងឆ្លងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងារជើង ហើយក៏បានជ្រុលទៅបុកជាមួយរថយន្តហាយឡេនឌ័រ ១គ្រឿង ទៀតពាក់ស្លាកលេខ ភ្នំពេញ 2P-8233 ជិះដោយជនជាតិចិន ២នាក់ បណ្តាលឱ្យរថយន្តកំពិតក្បាលខាងមុខ ឯអ្នកបើកបរម៉ូតូអាយខនរបួសបាក់ជើងឆ្វេង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៤៥នាទី ល្ងាចថ្ងៃទី២២ មិថុនា ២០១៣ នៅចំណុចមុខផ្សារទំនើបរតនាផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាននាំយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ