ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផល​ប៉ះពាល់​នៃ​គ្រឿងញៀន ទន្ទឹម​នឹង​ខូច​ប្រព័ន្ធ​សរសៃប្រសាទ បាត់បង់​អនាគត បាត់បង់​ការ​សិក្សា អ្នក​ប្រើប្រាស់​គ្រឿងញៀន អាច​បង្ក​បទល្មើស​ផ្សេង​ៗ​បន្ថែម​ទៀត បន្ទាប់​ពី​លួច​ទ្រព្យសម្បត្តិ ឪពុក​ម្តាយ​ក្នុងផ្ទះ…

ខេត្តបន្ទាយមានជ័យ ៖ ផល​ប៉ះពាល់​នៃ​គ្រឿងញៀន ទន្ទឹម​នឹង​ខូច​ប្រព័ន្ធ​សរសៃប្រសាទ បាត់បង់​អនាគត បាត់បង់​ការ​សិក្សា អ្នក​ប្រើប្រាស់​គ្រឿងញៀន អាច​បង្ក​បទល្មើស​ផ្សេង​ៗ​បន្ថែម​ទៀត បន្ទាប់​ពី​លួច​ទ្រព្យសម្បត្តិ ឪពុក​ម្តាយ​ក្នុងផ្ទះ នឹង​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​ដល់​អ្នក​ដទៃ ដូច​ជា​ប្រព្រឹត្ត​អំពើ​ឆក់ ប្លន់ លួច​ទ្រព្យ​អ្នក​ដទៃ ក៏​ប្រព្រឹត្ត​នូវ​អំពើ​ហឹ​ង្សា​ផ្សេង​ៗ​ទៀត​ផង​ដែរ​ធ្វើ​ឲ្យ​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម​។ នេះ​គឺជា​ការ​លើក​ឡើង របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​ម​មាន​ជ័យ ក្នុង​អង្គប្រជុំ​ប្រចាំខែ ដោយ​ជំរុញ​ឲ្យ​គ្រប់​អធិការដ្ឋាន នគរបាល​ស្រុក ក្រុង ត្រូវ​តែ​យកចិត្ត​ទុក​លើ​បញ្ហា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន គឺ​ត្រូវ​តែ​បង្ក្រាប​។

ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​។ កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ថ្ម​បាំង ឃុំ បឹង​បេង ស្រុក ម៉ា​ឡៃ ខេត្ត បន្ទាយ​មាន​ជ័យ ក្នុង​នោះ​ឃាត់​ជនសង្ស័យ​ជា បន្តបន្ទាប់​បាន​ចំនួន​៣​នាក់​។ លោក​វរសេនីយ៍ឯក អ៊ុ​ក សំអាត អធិការ​នគរបាល ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា​៖ បន្ទាប់​ពី​កម្លាំង នគរបាល​យើង​បាន​ធ្វើ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ឈ្មោះ អឿ​ង សា​រិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្ម​បាំង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ និង​ចាប់​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​គ្រាប់​ពណ៌​ក្រហម​(WY)​ចំនួន​១២១​គ្រាប់​។

ដោយ​យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ អឿ​ង សា​រិ​ន និយាយ​ថា​៖ ថ្នាំ​ញៀន​ទាំងនេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ឈួ​ន គឹ​ម​ហុ​ក ហៅ​ម៉ៅ រស់នៅ​ភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។ នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦ និង​១០​យប់ យើង​បាន​បន្ត​ធ្វើការ​ឃាត់ ខ្លួន​ឈ្មោះ ឈួ​ន គឹ​ម​ហុ​ក ហៅ​ម៉ៅ ក្នុង​នោះ​ឈ្មោះ ឈួ​ន គឹ​ម​ហុ​ក បាន​សារភាព​ថ្នាំ​ញៀន​ទាំងនេះ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ស៊ូ ផា ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អូរ​សំព័រ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្ត បន្ទាយ​មាន​ជ័យ ដោយ​យើង​បាន​បន្ត​ឆែកឆេរ​ផ្ទះ ស៊ូ ផា និង​ចាប់​យក​វត្ថុ​តាង ថ្នាំ​ញៀន​ប្រភេទ​គ្រាប់ ពណ៌​ក្រហម​ចំនួន​៨៩​គ្រាប់ និង​ពណ៌​ខៀវ ចំនួន​០១​គ្រាប់ សរុប​ថ្នាំ​ញៀន​ទាំងអស់​២១០​គ្រាប់​។

លោក​អធិការ​បាន​បញ្ជាក់​ថា​៖ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នង​ករ​នគរបាល​ខេត្ត និង​ដោយ​មានការ​សម្របសម្រួល​ព្រះរាជអាជ្ញា លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បន្ទាយ​មាន​ជ័យ និង​ផ្អែក​តាម​ចម្លើយ​សារភាព រួម​ទាំង​មាន​វត្ថុ​តាង​ជាក់ស្តែង​ដែល​ដកហូត​បាន ជនសង្ស័យ​ទាំង​៣​នាក់ ហើយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​រៀបចំ​កសាង​សំណុំរឿង ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ