ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​​សេដ្ឋកិច្ច​ខេត្ត​បង្រ្កាប​សត្វ​ព្រៃ​ចម្រុះ​ពី​ក្រុមឈ្មួ​ញ​ដឹកតាម​រថយន្ត​

12 ឆ្នាំ មុន

ខេត្ត​កំ​ពង់​ចាម៖​ សត្វ​ព្រៃ​ចម្រុះ​ មាន​សំ​ពោច​២ក្បាល​ទម្ងន់​៤,៣គី​ឡូ​ក្រាម និង​ពស់​សាំង​សឿ​២ថង់​ទម្ងន់​១៧,៥គីឡូ​ក្រាម​​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​សេ​ដ្ឋកិច្ច​ខេត្ត​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ​ ចាប់​បាន​ពី​ក្រុម​ឈ្មួញ​ដែល​ដឹក​តាម​រថយន្ត​​ធុនតូចមួយ​គ្រឿ​ង​ នៅ​ចំ​ណុច​ផ្លូវ​លំ​ ស្ថិត​ក្នុង​ភូមិ​​បាខម ឃុំសំពង​ជ័យ ស្រុក​ជើង​ព្រៃ កាលពី​វេលា​ម៉ោង​៣ និង​២៥នាទី​រសៀល​ថ្ងៃទី​២១ មិថុនា ២០១៣ ។

ការ​ចុះ​បង្ក្រាបនេះ​ យោង​តាម​បទ​បញ្ជា​លោក​​វរសេនីយ៍​​ឯក​ឆាយ សុខា ស្នង​ការ​រង​នគរបាល​ខេត្ត​​ទទួល​ផែនកណ្តាល​ការិយា​ល័យ​ប្រឆាំងបទ​ល្មើស ។ ​បើ​តាម​ការ​ឱ្យដឹង​សត្វ​ព្រៃ​ទាំង​នេះ​ គឺ​ដឹក​ចេញ​​ពី​ខេត្ត​កំពង់​ធំ​យក​ទៅ​​លក់​នៅ​ស្រុក​ពញាក្រែក​ជាប់​ព្រំ​ដែន​វៀត​ណាម​ ប៉ុន្តែមិន​ទាន់​ដល់​គោល​ដៅ​​ផង​ត្រូ​វ​សមត្ថកិច្ច​បង្ក្រាប​បាន​តែម្តង ។