ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីយប់ឈានចូលថ្ងៃទី០២ ធ្នូនេះ មានអំពើហិង្សាមួយរវាងជនជាតិចិន និងជនជាតិចិន មានទំនាស់កាប់ចាក់គ្នា បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ជាប់របស់សមត្ថកិច្ច ហេតុការណ៍នោះបានកើតឡើងនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យក្នុងហេតុការនេះមានឈ្មោះ LI RUMING ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិក ។ ចំណែកជនរងគ្រោះឈ្មោះ WA RONG ភេទប្រុស ជនជាតិចិន មុខរបរជាបុគ្គលិកភោជនីដ្ឋានដូចគ្នា ។
សេចក្តីរាយការបន្តថា ករណីជនជាតិចិនកាប់សម្លាប់គ្នា (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណភាពជនរងគ្រោះ គឺជារឿងគំនុំ ហើយជនដៃដល់ក៏ត្រូវកម្លាំងសមត្ថកិច្ចនគរបាលជំនាញផែនព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនភ្លាមដែរ ។
វត្ថុតាងចាប់យកកាំបិតកាចែត១ ដែលជាឧបករណ៍សម្លាប់មនុស្ស ដែលម្នាក់ឈាមពេញខ្លួនបានស្លាប់ ចំពោះជនសង្ស័យសមត្ថកិច្ចបាន និងកំពុងធ្វើការសាកសួរ ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី៕
ចែករំលែកព័តមាននេះ