ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គុប​បើក​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ ២គ្រឿង​ ដួល​គ​រ​លើ​គ្នា​ របួស​ធ្ងន់​បែក​ក្បាល​ម្នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​បែក​ក្បាល​ហូរឈាម​ត្រូ​វ​បញ្ជូន​ទៅសង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ខណៈដែល​គាត់​ជិះ​ម៉ូតូ​គុប​៩០​ ១គ្រឿង​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1K-7286 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ក្បែរ​សណ្ឋាគារ​កាំ​បូ​ឌីយ៉ា​ណា​

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​បែក​ក្បាល​ហូរឈាម​ត្រូ​វ​បញ្ជូន​ទៅសង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ខណៈដែល​គាត់​ជិះ​ម៉ូតូ​គុប​៩០​ ១គ្រឿង​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1K-7286 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ក្បែរ​សណ្ឋាគារ​កាំ​បូ​ឌីយ៉ា​ណា​ ក៏​ស្រាប់​តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី​ ពណ៌​ក្រហម​ ១គ្រឿង​ រួច​រេ​ចង្កូត​អូស​ទៅ​បុក​ម៉ូតូ​ស្មាស់​វី ពណ៌​ខ្មៅ​ ១គ្រឿង​ ទៀត​បណ្តាល​ឱ្យ​ម៉ូតូដួល​គរ​លើ​គ្នា​ពេញ​ថ្នល់​ ។

ហេតុ​ការណ៍នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ២០​នាទី យប់​ថ្ងៃទី​២១​ មិថុនា​ ២០១៣​ ចំណុច​ក្បែរ​សណ្ឋាគារ​កាំ​បូ​ឌីយ៉ា​ណា​ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើត​ហេតុ​ ម៉ូតូ​ស្មាស់​វី​ ពណ៌​ក្រហម​ បា​នបើ​កចេញ​ទៅ​ដោយ​ខ្លួន​អត់​មា​នខូច​ខាត​ ឬរបួស​ធ្ងន់​ធ្ងរ​អ្វី​ឡើយ​ ចំណែក​ម៉ូតូ​គុប​ និង​ស្មាស់​វី ពណ៌​ខ្មៅ ត្រូវ​សមត្ថ​កិច្ច​នាំយក​ទៅ​រក្សា​ទុ​កនៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​​តា​មច្បាប់​ ៕