កាមរីបើកបុកម៉ូតូឌ្រីម របួសបាក់ជើងទាំង ៤នាក់ រួចទុករថយន្តចោលអ្នកបើកបររត់បាត់
រាជធានីភ្នំពេញ ៖ មនុស្ស ៤នាក់ មានប្តីប្រពន្ធ កូន និងចៅ បានរងរបួសធ្ងន់បាក់ជើងទាំង ៤នាក់ ត្រូវបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈដែលអ្នកទាំង៤ ជិះម៉ូតូឌ្រីម ពណ៌ខ្មៅ ១គ្រឿង អត់មានស្លាកលេខ ធ្វើដំណើរតាមផ្លូវលំក្នុងភូមិឈើកាច់ ក្នុងទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែរថយន្តកាមរីស៊េរី៩១ ពណ៌ស្លែ ១គ្រឿង អត់មានស្លាកលេខ បើកបរក្នុងល្បឿនលឿនបុកចំពីមុខពេញទំហឹងតែម្តង ។
ចែករំលែកព័តមាននេះ