រថយន្តហ្វតបើកវ៉ាជ្រុលទៅបុកម៉ូតូសង់C110 បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ខណៈដែលរថយន្តហ្វត ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 25 2-0270 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់មុខអធិការដ្ឋានខណ្ឌដង្កោ ក៏បានវ៉ារថយន្តធំ ១គ្រឿង រួចជ្រុលទៅបុកម៉ូតូសង់C110 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-7116
ចែករំលែកព័តមាននេះ