ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ ២នាក់​ ត្រូវ​ក្មេង​ស្ទាវ​ ១ក្រុម​ ប្រដាប់​ដោយ​ដាវ​ និង​ខ្សែ​ក្រវាត់​ ជិះ​ម៉ូតូ​ដេញ​វាយ​របួស​ទ្រោម​ខ្លួន​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ ២នាក់​ បា​នរង​របួស​ទ្រោ​មខ្លួន​ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ ១គ្រឿង​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AB-0957 ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្សី​ លុះមកដល់​មុខ​ផ្សារ​ចេន​ជូរី​ផ្លា​ហ្សា​ ស្រាប់​តែ​មា​ន​ក្មេង​ស្ទាវ​ ១ក្រុម​ មាន​គ្នា​ ៦នាក់​ ជិះ​ម៉ូតូ​ ៣គ្រឿង​ ប្រដាប់​ដោយ​ដាវ​ និង​ខ្សែ​ក្រវាត់​

រាជ​ធានី​ភ្នំ​ពេញ​ ៖ យុវ​ជន​ ២នាក់​ បា​នរង​របួស​ទ្រោ​មខ្លួន​ ខណៈ​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ ១គ្រឿង​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AB-0957 ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្សី​ លុះមកដល់​មុខ​ផ្សារ​ចេន​ជូរី​ផ្លា​ហ្សា​ ស្រាប់​តែ​មា​ន​ក្មេង​ស្ទាវ​ ១ក្រុម​ មាន​គ្នា​ ៦នាក់​ ជិះ​ម៉ូតូ​ ៣គ្រឿង​ ប្រដាប់​ដោយ​ដាវ​ និង​ខ្សែ​ក្រវាត់​ ជិះ​តាម​ដេញ​វាយ​រហូត​​មក​ដល់​មុខ​ក្រុម​ហ៊ុន​មីត​ស៊ុយ​ ខេម​បូឌា​ ទើប​យុវ​ជន​ទាំង​២​ ផ្តួល​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​នោះ​វាយ បណ្តាល​ឱ្យ​យុវជន​ម្នាក់​របួស​ដៃ ឯ​ម៉ូតូ​រង​ការ​ខូច​ខាត​ ​។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៦​ និង​ ៣០​នាទី ល្ងាច​ថ្ងៃទី​២១​ មិថុនា​ ២០១៣​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ភ្លាម​ៗ សមត្ថ​កិច្ច​បា​នមក​ដល់​ ក្រុម​ក្មេង​ស្ទាវ​ ១ក្រុម​ នោះ​ក៏​បា​នជិះ​រត់​គេច​ខ្លួន​ទៅបាត់​អស់​ ចំណែក​ជន​រង​គ្រោះ​បា​នលើក​ម៉ូតូ​ជិះ​ចេញ​ទៅដោយ​ពុំមាន​ប្រាប់​រឿង​ហេតុ​អ្វី​ឡើយ​ ៕