ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​​ចាប់​ជន​សង្ស័យ​ចោរ​ឆក់​ទូរ​ស័ព្ទ​ដៃ​បាន​ម្នាក់​នៅ​សង្កាត់​អូឡាំពិក​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោមបក្ស​ពួក​​​២​នាក់​ត្រូវ​សមត្ថ​កិច្ច​​សណ្តាប់​ធ្នាប់​ក្រុង និង​ប៉ូលិស​ប៉ុស្តិ៍​អូឡាំ​ពិក​ចាប់​ឃាត់​ខ្លួនភ្លាមៗ រួម​ទាំង​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​Nex ពណ៌​ស្លា​ទុំ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP7593​ បន្ទាប់​ពី​ពួក​គេ​​ធ្វើ​សកម្ម​ភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​ពី​និស្សិត​ស្រី​​ម្នាក់កំពុង​ជិះ​កង់មិន​បាន​សម្រេច​ ហើយ​ដួល​ម៉ូតូ​​​​នៅ​តាម​ផ្លូវ​លេខ​១៦៣ សង្កាត់​អូឡាំ​ពិក​ ខណ្ឌ​ចំការ​មន​ នៅ​​វេលា​​ម៉ោង​៤ និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​២១ មិថុនា ២០១៣ ។

ជន​សង្ស័យ​ដែល​ប៉ូលិស​ឃាត់​ខ្លួន​ឈ្មោះ​ឈាង ពៅ អាយុ​១៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​​សង្កាត់​ផ្សារ​​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ឃិត​ ស្រី​នាថ អាយុ​​២០​ឆ្នាំ ​ជា​និស្សិត​​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ​ ស្នាក់​នៅ​សង្កាត់​ប្ញស្សី​កែវ ខណ្ឌ​ប្ញស្សី​កែវ​ មិន​មាន​រង​របួសទេ​។ ពេល​នេះ​ជន​សង្ស័យ​ និង​ម៉ូតូ​​ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​​ប៉ូលិស​សង្កាត់​​អូឡាំ​ពិក​ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕