ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​ខែ​មិថុនា​9​លើក​ស្លា.ប់​6​នាក់​និង​របួស​10​នាក់​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុងខែ​មិថុនា​ ​២០១៣​ កើត​មាន​ចំនួន​៩​លើក​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៦​នាក់​ ស្រី​ម្នាក់​ របួស​ធ្ងន់​៧​នាក់​ ស្រី​ម្នាក់​ និង​របួស​ស្រាល​៣​នាក់​ ស្រី​ម្នាក់​ ក្នុង​នោះ​ម៉ូតូ​បុក​ម៉ូតូ​៣​លើក​ ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ ម៉ូតូ​និង​ថ្មើរ​ជើង​១​លើក​ ម៉ូតូ​និង​យាន​ផ្សេងៗ​២​លើក​ ម៉ូតូ​និង​យាន​កង់​បី​១​លើក ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ការិយាល័យ​នគរបាល

ខេត្ត​បន្ទាយ​មានជ័យ​ ៖ អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុងខែ​មិថុនា​ ​២០១៣​ កើត​មាន​ចំនួន​៩​លើក​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​ ស្រី​ម្នាក់​ របួស​ធ្ងន់​៧​នាក់​ ស្រី​ម្នាក់​ និង​របួស​ស្រាល​៣​នាក់​ ស្រី​ម្នាក់​ ក្នុង​នោះ​ម៉ូតូ​បុក​ម៉ូតូ​៣​លើក​ ម៉ូតូ​និង​រថយន្ត​តូច​២​លើក​ ម៉ូតូ​និង​ថ្មើរ​ជើង​១​លើក​ ម៉ូតូ​និង​យាន​ផ្សេងៗ​២​លើក​ ម៉ូតូ​និង​យាន​កង់​បី​១​លើក ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​ខេត្ត ​ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មិថុនា​ ។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា​ ផ្នែក​សម្ភារ​ដែល​ខូច​ខាត​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុងខែ​មិថុនា​ ២០១៣ នេះ​ ម៉ូតូ​ខូច​ធ្ងន់​៦​គ្រឿង​ និង​ស្រាល​៧​គ្រឿង​ ។ រថយន្ត​តូច​ខូច​ស្រាល​២​គ្រឿង​ យាន​ផ្សេងៗ​ខូច​ស្រាល​១​គ្រឿង ។​ បើក​បរ​មិន​ពាក់​មួក​សុវត្ថិ​ភាព​៦​លើក​ រត់​គេច​ខ្លួន​ក្រោយ​ពេល​គ្រោះ​ថ្នាក់​៣​នាក់​ ចូល​រួម​ដោះ​ស្រាយ​១៦​នាក់ ។​ មូល​ហេតុ​បណ្តាល​ឱ្យ​កើត​មាន​គ្រោះ​ថ្នាក់​ កត្តាម​នុស្ស​មាន​ចំនួន​៩​លើក​ ក្នុង​នោះ​បើក​លឿន​៥​លើក​ បត់​ឆ្វេង​ឬ​ស្តាំ​មិន​ប្រយ័ត្ន​២​លើក​ ប្រើ​ហ្វា​ខុស​ច្បាប់​១​លើក​ និង​ផ្សេងៗ​១​លើក ។​

បើ​ប្រៀប​ធៀប​ក្នុង​ខែ​ឧសភា​កន្លង​មក​ ថយ​ចុះ​១២​លើក​ មនុស្ស​ស្លាប់​ថយ​ចុះ​៤​នាក់​ ​ស្មើ​នឹង​ ៤០%​ របួសធ្ងន់​ចំនួន​៧​នាក់​លើ​២៩​នាក់​ ថយ​ចុះ​២២​នាក់​ ស្មើ​នឹង​៧៦%​ ។​ ការ​ថយ​ចុះ​គ្រោះ​ថ្នាក់​គួរ​ឱ្យ​កត់​សម្គាល់​នេះ ដោយ​សារ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ច្បាប់​ចរាចរណ៍​របស់​​សមត្ថ​កិច្ច​ ៕​