ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ក្រុង​ធ្លាក់​ជ្រោះ​នៅ​ប៉េរូ​ស្លាប់​មនុស្ស​30នាក់​និង​របួស​ជា​ច្រើន​

12 ឆ្នាំ មុន

រថយន្ដ​ក្រុង​មួយ​គ្រឿង​ជួប​ឧបទ្ទវហេតុ​ ធ្លាក់​ជ្រោះ​នៅ​ភាគ​កណ្ដាល​ប្រទេស​ប៉េរូ​ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​៣០​នាក់​ បាត់​ខ្លួន​៩នាក់​ និង​របួស​ជា​ច្រើន​នាក់​ទៀត​ ​។​ ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃទ​ី​២១​ មិថុនា​ផ្សាយ​ថា​ មាន​ឧបទ្ទវហេតុ​រថយន្ដ​ក្រុង​មួយ​គ្រឿង​ធ្លាក់​ជ្រោះ​ចូល​ទៅ​ក្នុង​ទន្លេ​ ភាគ​កណ្ដាល​នៃ​ប្រទេស​ប៉េរូ​ បណ្ដាល​ឱ្យ​អ្នកដំណើរ​៣០​នាក់​ស្លាប់​​ កាល​ពី​ថ្ងៃទី​១៩​ និង​៩​

រថយន្ដ​ក្រុង​មួយ​គ្រឿង​ជួប​ឧបទ្ទវហេតុ​ ធ្លាក់​ជ្រោះ​នៅ​ភាគ​កណ្ដាល​ប្រទេស​ប៉េរូ​ បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​៣០​នាក់​ បាត់​ខ្លួន​៩នាក់​ និង​របួស​ជា​ច្រើន​នាក់​ទៀត​ ​។​ ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃទ​ី​២១​ មិថុនា​ផ្សាយ​ថា​ មាន​ឧបទ្ទវហេតុ​រថយន្ដ​ក្រុង​មួយ​គ្រឿង​ធ្លាក់​ជ្រោះ​ចូល​ទៅ​ក្នុង​ទន្លេ​ ភាគ​កណ្ដាល​នៃ​ប្រទេស​ប៉េរូ​ បណ្ដាល​ឱ្យ​អ្នកដំណើរ​៣០​នាក់​ស្លាប់​​ កាល​ពី​ថ្ងៃទី​១៩​ និង​៩​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ ខណៈ​ពេល​រថយន្ដ​ក្រុង​ដឹក​អ្នក​ដំណើរ​សរុប​៥២​នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សាតប៉ូ​ ក្រោយ​មក​ក៏​ជ្រុល​ធ្លាក់​ជ្រោះ​ជម្រៅ​៥០​ម៉ែត្រ​ចូល​ទៅ​ក្នុង​ទន្លេ​ថាម៉ា​ ។​

ហេតុការណ៍​ដ៏​អកុសល​នេះ​ ត្រូវ​បាន​ក្រុម​សង្គ្រោះ​បន្ទាន់​ជួយ​សង្គ្រោះ​អ្នក​រង​របួស​ ព្រោះ​តំបន់​ខាង​លើ​មាន​ភ្លៀង​ធ្លាក់​​ និង​ចរន្ដ​ទឹក​ហូរ​ខ្លាំង​។​ ឧបទ្ទវហេតុ​នេះ​កើត​ឡើង​ កាល​ពីព្រឹក​ថ្ងៃទី​១៩ មិថុនា​ និង​មាន​ការ​ប៉ាន់​ប្រមាណ​ថា​ គ្មាន​សញ្ញាភ្លើង​ចរាចរណ៍​គឺ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​ឧបទ្ទវហេតុ​នេះ​ ចំណែក​អ្នក​រង​របួស​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ច្រើន​កន្លែង​នៅ​តំបន់​ហ្សាន​ឆាម៉ាយ៉ូ​ ប្រទេស​ប៉េរូ​ ៕​