ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​ទាំង​បិទភ្នែក​បុក​ដើម​ឈើ​បោក​បាក់​ភ្លៅ​ទាំង​ពីរ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ជិះម៉ូតូ​គ្រីស​អង្គរ​ ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1E-6813 ព័ទ្ធ​រង្វង់​មូលវិមាន​ឯករាជ្យ​លឿន​ពេក​ជ្រុល​ទៅ​បុក​ដើមឈើ​ផ្លោង​ទាំង​ម៉ូតូ​ និង​មនុស្ស​ជាង​១០​ម៉ែត្រ​​ បណ្ដាល​ឱ្យ​ដួល​បាក់​ភ្លៅ​ទាំង​សង​ខាង​ ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ មិថុនា​ នៅ​ខាង​ត្បូង​វិមាន​ឯក​រាជ្យ​ តាម​មហាវិថី​ព្រះ​

រាជធានីភ្នំពេញ​ ៖​ បុរស​ម្នាក់​ជិះម៉ូតូ​គ្រីស​អង្គរ​ ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1E-6813 ព័ទ្ធ​រង្វង់​មូលវិមាន​ឯករាជ្យ​លឿន​ពេក​ជ្រុល​ទៅ​បុក​ដើមឈើ​ផ្លោង​ទាំង​ម៉ូតូ​ និង​មនុស្ស​ជាង​១០​ម៉ែត្រ​​ បណ្ដាល​ឱ្យ​ដួល​បាក់​ភ្លៅ​ទាំង​សង​ខាង​ ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១​ មិថុនា​ នៅ​ខាង​ត្បូង​វិមាន​ឯក​រាជ្យ​ តាម​មហាវិថី​ព្រះ​នរោត្ដម​ កែង​មហាវិថី​ព្រះសីហនុ​ ក្នុង​សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​ចំការមន​ ។​

សាក្សី​និយាយ​ថា​ ជន​រង​គ្រោះ​ជិះម៉ូតូ​បិទ​ភ្នែក​ព័ទ្ធ​រង្វង់មូល​ពី​ជើង​ទៅ​ត្បូង​តាម​មហាវិថី​ព្រះ​នរេោត្ដម​ ក៏​ជ្រុល​ទៅ​បុក​ដើមឈើ​ធ្វើ​ឱ្យ​ផ្លោង​ទាំង​ម៉ូតូ​ និង​មនុស្ស​ជាង​១០​ម៉ែត្រ​ បណ្ដាល​ឱ្យ​ដួល​បាក់​ភ្លៅ​ទាំង​សង​ខាង​​ ចំណែក​​ម៉ូតូ​ខូចខាត​មួយ​កំណាត់​ខាង​មុខ​ ។​
ក្រោយ​ពេល​កើត​ហេតុ​ ជន​រងគ្រោះ​ត្រូវ​រថយន្ដ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ ចំណែក​ម៉ូតូ​ដែល​រង​ការ​ខូច​ខាត​ត្រូវ​នគរបាល​ប៉ុស្ដិ៍​បឹងកេងកង​ទី​១​យក​ទៅ​រក្សាទុក​ ៕​