ការផ្ទុះដែលកើតមានកាលពីយប់ថ្ងៃទី១៩ មិថុនា ក្នុងភោជនីយដ្ឋានមួយនៃខេត្តសាន់ស៊ី ភាគខាងជើងប្រទេសចិន បណ្តាលឱ្យមនុស្សស្លាប់៣នាក់ ហើយមនុស្សជាង១៥០នាក់ត្រូវរបួស ។អាជ្ញាធរសន្តិសុខទីក្រុងSHUOZHOU ខេត្តសាន់ស៊ី គូសបញ្ជាក់ថា មនុស្សយ៉ាងតិច១២នាក់ ត្រូវរបួសធ្ងន់ធ្ងរ ។
យោងតាមការសើុបអង្កេតដំបូងថា ការផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិអាចជាប្រភពនៃគ្រោះថ្នាក់នេះ ។ ទីក្រុងនោះបានបង្កើតបណ្តាក្រុមពិសេសខាងជួយសង្គ្រោះ ដែលមានក្រុមគ្រូពេទ្យព្រមទាំងក្រុមអ្នកសើុបអង្កេត ។ ក្នុងចំណោមអ្នករបួសមានអ្នកពន្លត់ភ្លើង១២នាក់ ដែលនៅកន្លែងផ្ទុះ ។ រថយន្តពន្លត់ភ្លើង៣គ្រឿងក៏រងការខូចខាតដែរ។ សាក្សីទាំងឡាយគូសបញ្ជាក់ថា បានស្តាប់ឮស្តូរផ្ទុះនាវេលាម៉ោង៩និង២០នាទីយប់ ហើយក៏មានធំក្លិនឧស្ម័នផងដែរ ។អគារភោជនីយដ្ឋាដែលមាន១ជាន់នោះមានភ្លើងឆាបឆេះហើយកញ្ចក់របស់បណ្តាអគារជាប់ជិតខាងត្រូវបែក ៕
ចែករំលែកព័តមាននេះ