ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២០ មិថុនាផ្សាយថា យន្តហោះបូអុីង ស៊េរីឌ្រីមឡៃន័រដែលមានជើងហោះហើរពីទីក្រុងដេនវើ សហរដ្ឋអាមេរិកឆ្ពោះទៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចុះចតជាបន្ទាន់។យន្តហោះខាងលើជារបស់ក្រុមហ៊ុនអាកាសចរណ៍យូណាយធីតអ៊ែឡាញ បានចុះចតបន្ទាន់ក្នុងទីក្រុងស៊ីអេតថល ដើម្បីសុវត្ថិភាពក្រោយពីអាកាសយានិកបានទទួលដំណឹងថា ប្រព័ន្ធតម្រងប្រេងរបស់យន្តហោះមានបញ្ហារអាក់រអួល ខណៈពេលក្រុមហ៊ុនបូអុីងបានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុននឹងសហការជាមួយ United and General Electric អ្នកផលិតម៉ាស៊ីនរបស់យន្តហោះស៊េរីឌ្រីមឡៃន័រ ដើម្បីត្រួតពិនិត្យបញ្ហាដែលកើតឡើង ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ឧប្បត្តិហេតុនេះជាបញ្ហាគួរឱ្យរន្ធត់របស់ឌ្រីមឡៃន៍រ ក្រោយពីទទួលការផ្អាកហោះហើរនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនខែកន្លងមក ដោយសារមានបញ្ហាអាគុយឡើងកម្តៅ និងមានដុំពកលើស៊ីឡាំងអាគុយ ។គួរបញ្ជាក់ថា ហេតុការណ៍ដែលទើបកើតឡើងនេះមានការរំពឹងទុកថា អាចនឹងប៉ះពាល់ក្នុងពេលអនាគត លើការលក់យន្តហោះបូអុីងថ្មី ស៊េរី៧៨៧ ដែលកំពុងធ្វើការប្រកួតប្រជែងជាមួយយន្តហោះដឹកអ្នកដំណើរអ៊ែរបាស់ស៊េរី A 350 ៕
ចែករំលែកព័តមាននេះ