រាជធានីភ្នំពេញ ៖ រថយន្តម៉ាកវីសតូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបណ្តោះអាសន្ន 1569 បានបើកជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវខូចខាតមួយកង់ ឯរថយន្តក្រឡាប់ប៉ះជើងទ្រមេឃ និងអ្នកបើកបរបែកក្បាលបន្តិច ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ មិថុនា តាមផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តវីសតូបើកតាមផ្លូវវេងស្រេងពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវខូចខាតមួយកង់ ធ្វើឱ្យរថយន្តក្រឡាប់បះជើងទ្រមេឃ ចំណែកអ្នកបើកបរលូនចេញពីក្នុងរថយន្តទាំងបែកក្បាលបន្តិច ។
ប្រភពដដែលបន្តទៀតថា ចំណុចកើតហេតុជាផ្លូវងងឹត ហើយរថយន្តបើកលឿនខ្វះការប្រុងប្រយ័ត្ន ទើបមានគ្រោះថ្នាក់ ។ក្រោយកើតហេតុ អ្នកបើកបររថយន្តបានជិះម៉ូតូឌុបទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង បន្សល់ទុករថយន្តក្រឡាប់ច្រងាងនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ