ចុះធ្វើរដ្ឋបាលតាមផ្ទះសំណាក់ និងបន្ទប់ជួលក្នុងក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញចុះសហការជាមួយរដ្ឋបាលក្រុងបាវិតដឹកនាំដោយលោកលឹម សៀងហេង អភិបាលរងក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតកម្លាំងចម្រុះ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្តាផ្ទះសំណាក់ និងបន្ទប់ជួលចំនួន២គោលដៅ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរកឃើញជនបរទេសចំនួន១៩នាក់ ស្រី៦នាក់ ក្នុងនោះជនជាតិចិន១៤នាក់ ស្រី៦នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន៥នាក់ប្រុស។


ចែករំលែកព័តមាននេះ