ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ដោយ​សារ​​​ស្តុក​​ប្រេង​​អាមេរិក​​កើន​ច្រើន​

11 ឆ្នាំ មុន

ប្រេង​​​ឆៅ​​​ប្រភេទ​​ West Texas Intermediate សម្រាប់​​​​ចែក​ចាយ​​ទី​ក្រុង​​ញូវ​យ៉ក​​​ បាន​​​​ធ្លាក់​​​​ថ្លៃ​​ម្តង​ទៀត​ ​បន្ទាប់​​​ពីស្តុក​ប្រេង​​​អាេមរិក​​​កើន​ឡើង​​​​ច្រើន​​ហួស​​ការ​ស្មាន​ ហើយ​​​​ប្រធាន​​​​ធនា​គារ​​​កណ្តាល​​​លោក Ben S.​Benanke និយាយ​ថា​ ធនាគារ​​​​កណ្តាល​​ទំនង​​ជា​​ចាប់​ផ្តើម​​​​កាត់​បន្ថយ​​​ការ​ទិញ​សញ្ញា​​ប័ណ្ណ​​​នៅ​ក្នុង​​​​ឆ្នាំ​នេះ​ ។​​

​ប្រេង​​​ឆៅ​​​ប្រភេទ​​ West Texas Intermediate  សម្រាប់​​​​ចែក​ចាយ​​ទី​ក្រុង​​ញូវ​យ៉ក​​​ បាន​​​​ធ្លាក់​​​​ថ្លៃ​​ម្តង​ទៀត​ ​បន្ទាប់​​​ពីស្តុក​ប្រេង​​​អាេមរិក​​​កើន​ឡើង​​​​ច្រើន​​ហួស​​ការ​ស្មាន​ ហើយ​​​​ប្រធាន​​​​ធនា​គារ​​​កណ្តាល​​​លោក Ben S.​Benanke និយាយ​ថា​ ធនាគារ​​​​កណ្តាល​​ទំនង​​ជា​​ចាប់​ផ្តើម​​​​កាត់​បន្ថយ​​​ការ​ទិញ​សញ្ញា​​ប័ណ្ណ​​​នៅ​ក្នុង​​​​ឆ្នាំ​នេះ​ ។​​

តម្លៃ​ប្រេង​​​​ឆៅ​សម្រាប់​​ចែក​ចាយ​​​នា​ពេល​អនាគត​​​​​បាន​ធ្លាក់​​ចុះ​ដល់​​ទៅ​១,៨សេន​​​ ខណៈ​​ដែល​សន្និ​ធិ​​ប្រេង​ឆៅ​​​នៅ​ទីក្រុង​ញូវ​យ៉ក​​កើន​ចំនួន​​៣១៣.០០០​បាវែ៉ល​ កាលពី​​សប្តាហ៍​​មុ​ន​ នេះ​បើ​​​យោង​តាម​​​រដ្ឋ​បាល​​​ព័ត៌​មាន​​​ថា​​ម​ពល​​​​បាន​ឱ្យ​ដឹង​កាលពី​​ម្សិល​មិញ ។​
លោក  Benanke ថ្លែង​ថា ធនា​គារ​​កណ្តាល​​​អាច​ចាប់​ផ្តើម​​​កាត់​​​បន្ថយ​​កា​រទិញ​​​សញ្ញា​ប័ណ្ណ​​​នៅ​ក្នុង​​​​ឆ្នាំ​នេះ ​​ហើយ​​​បញ្ចប់​​​ទាំង​ស្រុង​​នៅ​ឆ្នាំ​២​០១៤ ​ប្រសិន​​​បើ​​សេដ្ឋ​​កិច្ច​​​​​បន្ត​​​ល្អ​ប្រសើរ ។ ដោយ​ឡែក​​សកម្ម​ភាព​​​ផលិត​​​កម្ម​​​​​របស់​ចិន​​​បាន​ធ្លាក់​ចុះ​​នៅក្នុង​​ខែ​មិថុនា​ ដោយ​សន្ទ​​​ស្សន៍​​​វាស់​​វែង​សេដ្ឋកិច្ច​​​​ Purchasing Manager’s Index បានធ្លាក់​​ចុះ​ដល់​​៤៨,៣​នៅក្នុង​ខែ​​​មិថុនា​ ។​​

​លោក  Jonathan  Barratt នាយក​ប្រតិ​បត្តិ​​​ក្រុម​ហ៊ុន​​ Barratt’s Bulletin ប្រចាំ​​ទី​ក្រុង​​ស៊ីដ​នី​និយាយ​​​​ថា ​ការ​​ផ្លាស់​​​ប្តូរ​​​​គោល​​​នយោ​បាយ​​​ពីធនា​​គារ​កណ្តាល​​​និង​​​កំណើន​​កា​រផ្គត់​​ផ្គង់​​​កំពុង​​ប៉ះ​​ពាល់​​ដល់​ទី​ផ្សារ ។​​ ប្រេង​​​​ឆៅ​​សម្រាប់​​​ចែក​ចាយ​​ខែ​កក្កដា​​ នៅ​​​​ទី​ក្រុង​​​ញូវយ៉ក​​​​បាន​ធ្លាក់​​​​​ចុះ​​​១,​៧៨​​ដុល្លារ​​​មក​​នៅ​​​​៩៦​,​៤៦​ដុល្លារ​​​ក្នុង​មួយ​បារ៉ែល​​ ខណៈ​ដែល​​​ប្រេង​ឆៅ​​​ Brent ​របស់​​​អង់​គ្លេស​​ធ្លាក់​​​​ចុះ​​​​១,៨៤​​ដុល្លារ​​​ក្នុង​​​មួយ​បារ៉ែល ៕