រាជធានីភ្នំពេញ ៖ រថយន្តកាមរី ១គ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2A-8055 ដែលជារថយន្តតាក់ស៊ីដឹកភ្ញៀវនៅព្រលានយន្តហោះ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច បានរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឱ្យវៀចទ្រេត ៣ផ្ទាំង ចំណែករថយន្តខ្ទេចមួយកំណាត់មុខ បានព្យាយាមបើករត់គេចមកដល់ផ្លូវ២៦១ កែងផ្លូវ១២២ ទើបសមត្ថកិច្ចចាប់ឃាត់បាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ មិថុនា ២០១៣ នៅចំណុចខាងកើតស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ អ្នកបើកបរមានឈ្មោះ ឃុត សុខរី អាយុ ៣២ ឆ្នាំ ជាអ្នកបើកបររថយន្តតាក់ស៊ីដឹកភ្ញៀវនៅព្រលានយន្តហោះ ស្នាក់នៅផ្ទះលេខ៨០១ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ក្រោយកើតហេតុ រថយន្តបង្កត្រូវសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ